សង្វេគណាស់ កូនៗត្រូវបាត់បង់ឪពុក ប្រពន្ធត្រូវបាត់បង់ប្ដី ត្រឹមតែមួយពព្រិចភ្នែក ដោយសារតែ
នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ តារាសម្ដែង ហេង ស្រីពេជ្រ បានសម្តែងនូវក្តីក្រៀមក្រំក្រៃលែង និងស្នេីដល់សមត្ថកិច្ចជួយរកយុត្តិធម៌ បន្ទាប់ពីប្អូនប្រុសជាទីស្រឡាញ់របស់ខ្លួន គឺលោក ថៃ មករា អាយុ៣០ឆ្នាំ ត្រូវបានក្មេងស្ទាវមួយក្រុមបានដេ ញ កា. ប់ បណ្តាលឲ្យបាត់ បង់ ជីវិតយ៉ាង អាណោច អា ធ័ម បន្សល់ទុកកូនតូចៗ២នាក់ឲ្យនៅកំព្រា និងប្រពន្ធក្លាយជាស្រ្តីមេម៉ាយ។
ប្រភពដដែលខាងលេីបានបញ្ជាក់ឲ្យដឹងថា៖«អយុត្តិធម៌ណាស់ ប្អូនប្រុសខ្ញុំត្រូវបានក្មេងស្ទាវមួយក្រុមដេ ញតាមកា. ប់ ស.ម្លា. ប់ យ៉ា ង ព្រៃ ផ្សៃ នៅយប់ថ្ងៃទី23 ឈានចូលថ្ងៃទី24 នៅវេលាម៉ោង 12:19 am នៅទីរួមខេត្តកំពង់ស្ពឺ សូមបងៗសមត្តិកិច្ចគ្រប់ស្ថាប័នទាំងអស់ជួយរកយុត្តិធម៌អោយគ្រុមគ្រួសារនាងខ្ញុំផង»។ បន្ថែមទៀតនោះ អ្នកនាង ហេង ស្រីពេជ្រ ក៏បានសង្ឃឹមយ៉ាងមុតមាំថា បងៗសមត្ថកិច្ចនឹងវែករកមុខពួកក្មេងទំនើងមួយក្រុមនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលឆាប់ៗនេះ។
ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Chanroth Dane បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«មើលរូបភាពនឹងហើយ តើមានអារម្មណ៍បែបណា កូនៗត្រូវបាត់បង់ឪពុក ប្រពន្ធត្រូវបាត់បង់ប្ដី ត្រឹមតែមួយពព្រិចភ្នែកទាំងដែលមិនដឹងអ្វីទាល់តែសោះ ចឹងហើយយុត្តិធម៍ត្រូវតែមានសំរាប់មនុស្សល្អដូចជាបង។ សូមអោយបងប្រុសឆាប់ចាប់កំណើតថ្មី ជួបតែមនុស្សល្អ មានអាយុវែង កុំបារម្ហពីកូនៗនិងប្រពន្ធអី បងប្អូនទាំងអស់គ្នានឹងជួយមើលថែ»។