បងឃ្លាតឆ្ងាយពីប្អូនជារៀងរហូតហើយ ឃ្លាតលែងត្រលប់ សូមវិញ្ញាណក្ខន្ធ បងបានទៅកាន់ទីឋានស្ងប់សុខ
ពិតជាដំណឹងដ៏រន្ធត់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះ ស ព របស់បុរសម្នាក់ដែលមានឈ្មោះ សឿន សារួន បានស្លា. ប់ បាត់បង់ជីវិតយ៉ាងអា ណោច អា ធ័ម ដោយសារតែគ្រោះថា្នក់ចរាចរណ៍ ហេតុការណ៍នេះបានកេីតឡេីងនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរ ប្រភពពីប្អូនស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Soeun Leaphea បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«បងប្រុសជាទីស្រលាញ់តែមួយ របស់ប្អូនអេីយ បងឃ្លាតឆ្ងាយហេីយ ឃ្លាតជារៀងរហូត ឃ្លាតលែងត្រលប់ សូមវិញ្ញាណក្ខន្ធបងបានទៅកាន់ទីឋានស្ងប់សុខ ខ្ពង់ខ្ពស់ កុំឲ្យអភ័ព្វអាយុខ្លីដូចជាតិនេះទៀតណាបងប្រុសសម្លាញ់អើយ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។