ក្រោយល្បីថា ស្ថានីយទូរទស្សន៍ CTN បញ្ឃប់ការងារសិល្បៈអ្នក នាង ខ្ញុង ស្រាប់តែលោកតា វ៉ិចទ័រ ចេញមុខបកស្រាយថា
ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវរបស់តារាកំប្លែងអ្នកនាង ខ្ញុង ដែលបានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ រួចក៏បានចូលខ្លួនមកប្តឹងខ្លួនឯងនៅមុខសាលាដំបូងរាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលពីគ្រប់មជ្ឈដ្ឋាន រហូតត្រូវបានសប្បុរសជនជាច្រើនបាននាំគ្នាធ្វើការបរិច្ចាគជួយដល់រូបនាង។
ចំពោះមូលហេតុដែលធ្វើឲ្យតារាកំប្លែងអ្នកនាង ខ្ញុង ឈានដល់ការជំពាក់បំណុលគេយ៉ាងច្រេីនសន្ធឹកបែបនេះ គឺដោយសារតែរូបនាងមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ចង់បានភាពហ៊ឺហា ចង់បានកិត្តិយស ក៏បានទៅខ្ចីលុយគេជាច្រេីននាក់ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើបានផ្ទុះកក្រើករយៈពេលប៉ុន្មានថ្ងៃរួចមក ស្រាប់តែមានព័ត៌មានលេចលឺថាអ្នកនាង ខ្ញុង ត្រូវបានស្ថានីយទូរទស្សន៍ CTN បញ្ឃប់ពីការងារសិល្បៈ ។ ទន្ទឹមនឹងពាក្យចចាមអារ៉ាមនេះ លោកតា វ៉ិចទ័រ ផលិតករផ្នែកកម្សាន្តប្រចាំទូរទស្សន៍ខាងលើក៏បានចេញមុខធ្វេីការបញ្ជាក់ប្រាប់សារព័ត៌មានតារាថា គ្រាន់តែផ្អាកការសម្តែងរបស់នាងមួយរយៈពេលសិន។