មោទនភាពណាស់ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តំណាងកម្ពុជា ពាំនាំបង្ហាញនូវទម្រង់របាំក្បាច់បុរាណខ្មែរ និងប្រាសាទអង្គរវត្តរបស់កម្ពុជាឲ្យសកលលោកបានឃេីញ
ជាមោទនភាពដ៏ក្រៃលែង និងភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកគាំទ្រ ក៏ដូចជាមហាជនជនខ្មែរទូទាំងប្រទេស ដែលកំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមានអញ្ជើញចូលរួម ក្នុងការប្រគុំតន្រ្តី មិត្តភាព មេគង្គ-កូរ៉េ «MEKONG-KOREA FRIENDSHIP CONCERT» ដែលបានរៀបចំឡេីងកាលពីពេលថ្មីៗនេះ។
ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យខាងលេី អ្នកនាង ឱក សុគន្ធកញ្ញា បានលេីកយកបទចម្រៀង«រស់ជាខ្លួនឯង» មកធ្វើការបកស្រាយ ដែលក្នុងអត្ថន័យនេះ គឺជាការលេីកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យរឹងមាំ។ កាន់តែពិសេសនោះ កំពូលតារាចម្រៀងស្រីរូបនេះក៏បានបង្ហាញនូវទម្រង់របាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ) និងប្រាសាទអង្គរវត្តរបស់កម្ពុជាឲ្យសកលលោកបានឃេីញផងដែរ។
ចំពោះវត្តមាននាពេលនេះរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជនខ្មែរមានមោទនភាពជាខ្លាំង ដែលបានបង្ហាញពីអ្វីជារបស់ខ្មែរលេីឆាកអន្តរជាតិ។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវព្រឹត្តិការណ៍ការប្រគុំតន្រ្តី មិត្តភាព មេគង្គ-កូរ៉េ MEKONG-KOREA FRIENDSHIP CONCERT ដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម