ភរិយាតារាចម្រៀង ព្រាប សុវត្ថិ បានជួយទិញអីវ៉ាន់អ្នកនាង ខ្ញុង ព្រមទាំងបានជួយជាទឹកប្រាក់ដល់រូបនាង ចំនួន
ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនបានទទួលជ្រាបរួចមកហើយ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការ Live វីដេអូជាសារធារណៈមុខអ្នកសារព័ត៌មានជាច្រើន បកស្រាយអំពីរឿងរ៉ាវកំពុងផ្ទុះកក្រើកលេីបណ្តាញសង្គម ដែលរូបនាងបានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ និងបានចូលខ្លួនមកប្តឹងខ្លួនឯងនៅមុខសាលាដំបូងរាជធានីភ្នំពេញ។
តាមរយៈវីដេអូនេះ អ្នកនាង ខ្ញុង បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ចង់បានភាពហ៊ឺហា ចង់បានកិត្តិយស ក៏បានទៅខ្ចីលុយគេជាច្រេីននាក់ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។ បន្ថែមទៀតនោះ អ្នកនាង ខ្ញុង ក៏បានបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជនតាមរយៈការបរិច្ចាគតាម ABA ដែលគិតមកដល់ពេលវេលាខាងលើ គឺមានចំនួន 56,542 ដុល្លារ។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ ខណៈពេលដែលកំពុង Live លក់ អ្នកនាង ខ្ញុង រួមជាមួយស្វាមី ក៏បានធ្វើការថ្លែងអំណរគុណដល់ភរិយាលោក ព្រាប សុវត្ថិ ដែលកាលពីម្សិលមិញបានបាញ់លុយអោយចំនួន 500 ដុល្លារ និងបានហាមកុំឲ្យយកលុយនេះដាក់ជាមួយមូនិធិ ដេីម្បីទុកធ្វេីជាដេីមទុនរកស៊ី ព្រមទាំងបានជួយទិញអីវ៉ាន់ថែមទៀតផង។