ទប់ទឹកភ្នែកមិនជាប់ ដឹងខ្លួនមិនអាចរស់នៅបានយូរទៀត នារីស្រស់ស្អាតម្នាក់ក៏បានផ្ញើសារលាមិត្តភ័ក្ដិសម្លាញ់ៗជាលេីកចុងក្រោយ
ជាដំណឹងដ៏ក្រៀមក្រំក្រៃលែង និងពិតជាសោកស្តាយបំផុតចំពោះនារីម្នាក់ ដែលរូបនាងនៅវ័យក្មេងសោះ បែរជាត្រូវរងនូវជំងឺប្រចាំកាយ(ជំងឺទឹកនោមប្រែ) ដោយមិនអាចតស៊ូតទៅមុខទៀតបានព្រោះតែសភាជំងឺកាន់តែធ្ងន់ធ្ងរនោះ មុនទទួលអនិច្ចកម្ម រូបនាងក៏បានផ្ញើសារទៅកាន់មិត្តភ័ក្ដិដេីម្បីជាការលាគ្នាជាលេីកចុងក្រោយ ឯក្រុមគ្រួសារមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ សឿន ស្រីតូច បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ អ កុ សល នេះ និងបានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ឯងប្រាប់គ្នាថាឯងពិបាកណាស់ ឈឺចុ ក ចាប់ណាស់ ហត់ណាស់ តែឯងចង់ជាណាស់ចង់មានជីវិតធម្មតាដូចគេ ឯងតស៊ូណាស់ តែពេលនេះឯងប្រហែលជាហត់ហើយមិត្តសម្លាញ់ វាលឿនពេកហើយមិត្តសម្លាញ់ សម្រាកចុះណាសម្លាញ់ សូមអោយឯងកេីតជាតិជាថ្មីកុំឲ្យពិបាកដូចជាតិនេះអី លារហូតហើយមិត្តសម្លាញ់»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមទស្សនាវីដេអូខាងក្រោម