គូព្រេងមិនព្រាត់ ទិដ្ឋភាពពិធីភ្ជាប់ពាក្យ កូនកំលោះវ័យចំណាស់ ឯកូនក្រមុំនៅវ័យក្មេងស្រស់ស្អាត ទទួលបានការចាប់អារម្មណ៍ជាខ្លាំង
ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរ បានមានការស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក ហើយក៏មានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នា ទម្រាំមានថ្ងៃដ៏ពិសេសនេះ។
យ៉ាងណាមិញ នៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Kim Leang បានបង្ហោះនូវទិដ្ឋភាពពិធីភ្ជាប់ពាក្យមួយដែលទទួលនូវការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ខណៈដែលកូនកំលោះមានវ័យរាងចំណាស់បន្តិច ចំណែកឯកូនក្រមុំវិញនោះ គឺនៅវ័យក្មេង និងមានរូបសម្ភស្សស្រស់ស្អាតខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលេីដែលត្រូវជាសាច់ញាតិខាងកូនក្រមុំ បានសម្តែងនូវអារម្មណ៍រំភេីបចិត្ត និងរីករាយជាខ្លាំង ព្រមទាំងបានសរសេររៀបរាប់ឲ្យដឹងថាថា៖«ថ្ងៃទី29 04 2021 គឺជាថ្ងៃភ្ជាប់ពាក្យក្មួយនៅខេត្តរតនះគិរី ជូនពរក្មួយមានសុភមង្គល មានសេចក្ដីសុខ ជូនពរពីចំងាយ»។