ឃេីញអ្នកនាង ខ្ញុង ជំពាក់បំណុលគេជុំទិស ស្រាប់តែ អ្នកនាង ធី សុវណ្ណថា បានផ្ញើសារជូនយោបល់ ៤ចំនុច គឺ
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការ Live វីដេអូជាសារធារណៈមុខអ្នកសារព័ត៌មានជាច្រើន បកស្រាយអំពីរឿងរ៉ាវកំពុងផ្ទុះកក្រើកលេីបណ្តាញសង្គម ដែលរូបនាងបានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ និងបានចូលខ្លួនមកប្តឹងខ្លួនឯងនៅមុខសាលាដំបូងរាជធានីភ្នំពេញ។
តាមរយៈវីដេអូនេះ អ្នកនាង ខ្ញុង បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ចង់បានភាពហ៊ឺហា ចង់បានកិត្តិយស ក៏បានទៅខ្ចីលុយគេជាច្រេីននាក់ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
ទន្ទឹមនឹងនេះដែរ អ្នកនាង ធី សុវណ្ណថា ក៏មានជាមតិយោបល់មួយចំនួនផ្ញើសារទៅកាន់អ្នកនាង ខ្ញុង ថា៖«សារផ្ញើជូន បងខ្ញុង ខ្ញុំពិតជាអាណិតបងណាស់ បងកំពុងល.ង់ទឹក លង់បំណុល លង់គំនិត ខ្ញុំជូនយោបល់ ៤ ចំនុច៖ ១. កុំទាន់សម្រេច អ្វីទាំងអស់។ ២. សូមបងបិទទូរស័ព្ទសម្រាក២,៣ថ្ងៃ។ ៣. ជួបអ្នកជំនាញហិរញ្ញវត្ថុ និងមេធាវី
រៀបផែនការ សងបំណុល….។ ៤. ឆ្លើយតប ក្នុងបណ្តាញសង្គមប្រុងប្រយ័ត្ន។ បើគាត់មានការខុសឆ្គង សូមពូមីង បងប្អូន កុំប្រកាន់គាត់ កុំជាន់គាត់ ព្រោះគាត់កំពុងល.ង់ទឹក ខ្ញុំយល់ថា រឿងបងខ្ញុង អាចដោះស្រាយបាន ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្របង ស៊ូៗ…ដើម្បីគ្រួសារ និងកូនតូចៗ របស់បង ដោយក្តីរាប់អាន ពីនាងខ្ញុំ ធី សុវណ្ណថា»។