សូមចូលរួមរំលែកទុក្ខផង តារាកំប្លែងជើងចាស់នាយ គ្រាវ បានទទួលមរណភាពហើយ ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារតារាកំប្លែងជើងចាស់នាយ គ្រាវ ដោយលោកបានទទួលមរណភាពនៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ នេះ វេលាម៉ោង១២ថ្ងៃត្រង់ ដោយសារតែជំងឺប្រចាំកាយ(ជំងឺទឹកនោមផ្អែម និងលើសឈាម) ក្នុងជន្មាយុ ៥៩ឆ្នាំ។ នេះបេីយោងតាមការបង្ហោះពីលោក អុឹម ជីវ៉ា នៅលេីបណ្តាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃនេះ។
សូមជម្រាបថា តារាកំប្លែងជើងចាស់នាយ គ្រាវ បានទទួលរងនូវជំងឺប្រចាំកាយនេះអស់រយៈពេលជាច្រើនឆ្នាំ ហើយថ្មីៗនេះ ស្ថានភាពជំងឺក៏បានធ្វើទុក្ខខ្លាំង រហូតក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។ បច្ចុប្បន្ន ស ព ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ២៣៩ ផ្លូវ៣៥៧ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធរបស់លោកពូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។