អ្នកនាង ខ្ញុង បង្ហាញពីចំនួនទឹកប្រាក់ដែលរូបនាងទទួលបានពីសប្បុរសជន គិតត្រឹមថ្ងៃនេះមានចំនួន
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការ Live វីដេអូជាសារធារណៈមុខអ្នកសារព័ត៌មានជាច្រើន បកស្រាយអំពីរឿងរ៉ាវកំពុងផ្ទុះកក្រើកលេីបណ្តាញសង្គម ដែលរូបនាងបានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ និងបានចូលខ្លួនមកប្តឹងខ្លួនឯងនៅមុខសាលាដំបូងរាជធានីភ្នំពេញ។
តាមរយៈវីដេអូនេះ អ្នកនាង ខ្ញុង បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ចង់បានភាពហ៊ឺហា ចង់បានកិត្តិយស ក៏បានទៅខ្ចីលុយគេជាច្រេីននាក់ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
ឆ្លៀតក្នុងឱកាសនេះ អ្នកនាង ខ្ញុង ក៏បានបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលទទួលបានពីសប្បុរសជនតាមរយៈការបរិច្ចាគតាម ABA ដែលគិតមកដល់ពេលវេលាខាងលើ គឺមានចំនួន 56,542 ដុល្លារ ហើយទឹកប្រាក់នេះដែរ តារាកំប្លែងស្រីរូបនេះក៏បានបរិច្ចាគចំនួន ៥០ភាគរយ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដេីម្បីជាការលុបលាងពាក្យយល់ខុសពីមហាជនដែលថាខ្លួនសម្តែង។
សូមទស្សនាវីដេអូខាងក្រោម