ទឹកចិត្តល្អណាស់ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ចូលរួមចំណែកជួយអ្នកនាង ខ្ញុង នូវទឹកប្រាក់ចំនួនដល់ទៅ
ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវរបស់អ្នកនាង សុកាន់ដា ហៅ ខ្ញុង ដែលជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងក្រុមនាយ ពាក់ មី និងប្រចាំស្ថានីយទូរទស្សន៍ CTN បានជំពាក់បំណុលគេរហូតដល់ទៅជិត ៦០មុឺនដុល្លារ ហេីយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងស្រីរូបនេះក៏បានចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីប្តឹងខ្លួនឯង និងប្រកាសមុខសារព័ត៌មានជាច្រើនថាខ្លួនបានក្ស័យធនផងដែរ។
ក្នុងនោះដែរ តាមរយៈការ Live នៅមុខអ្នកសារព័ត៌មានជាច្រើន អ្នកនាង ខ្ញុង ក៏បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែភាពហ៊ឺហា ចង់បានកិត្តិយស និងពង្រីកអាជីវកម្មដោយមិនមានលទ្ធភាព ក៏បានទៅខ្ចីលុយគេ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
យ៉ាងណាមិញ ដោយមេីលឃេីញពីទុក្ខលំបាក ក៏ដូចជាកោតសរសើរដ៏ភាពក្លាហានក្នុងការប្រឈមមុខពីបញ្ហាដោយមិនគេចវេសនោះ ស្រាប់តែនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ក៏បានចូលរួមចំណែកជួយអ្នកនាង ខ្ញុង នូវទឹកប្រាក់ចំនួន 700$ និងបានសរសេរថា៖«នាងខ្ញុំបានឃើញព័ត៌មានហើយ ដូច្នេះនាងខ្ញុំជួយបងបានបន្តិចបន្តួច នេះជាទឹកចិត្ត ទោះបីយើងមិនធ្លាប់បានជួបគ្នាខាងក្រៅផ្ទាល់ក៏ដោយ។ សូមជូនពរបងសំណាងល្អ និង រឹងមាំឡើងវិញ គ្មានមានអ្នកណាចង់ជួបរឿងបែបនេះទេ»។