ក្រោយមានអ្នករួមចំណែកជួយដល់អ្នកនាង ខ្ញុង ជាច្រើន ស្រាប់តែលោក ហេង ឡុង ក៏បានពោលពាក្យបែបនេះថា
ប្រិយមិត្តពុកម៉ែបងប្អូនប្រាកដជាបានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវរបស់អ្នកនាង សុកាន់ដា ហៅ ខ្ញុង ដែលជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងក្រុមនាយ ពាក់ មី និងប្រចាំស្ថានីយទូរទស្សន៍ CTN បានជំពាក់បំណុ ល គេរហូតដល់ទៅជិត ៦០មុឺនដុល្លារ ហេីយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងស្រីរូបនេះក៏បានចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីប្តឹ ង ខ្លួនឯង និងប្រកា ស មុខសារព័ត៌មានជាច្រើនថាខ្លួនបានក្ស័ យ ធ ន ផងដែរ។
ក្នុងនោះដែរ តាមរយៈការ Live នៅមុខអ្នកសារព័ត៌មានជាច្រើន អ្នកនាង ខ្ញុង ក៏បានប្រាប់អំពីមូ ល ហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពា ក់ លុយគេច្រេីនបែបនេះ គឺដោយសារតែភាពហ៊ឺហា ចង់បានកិត្តិយស និងពង្រីកអាជីវកម្មដោយមិនមានលទ្ធភាព ក៏បានទៅខ្ចីលុយគេ រហូតត្រូវបានបំណុ ល ការប្រាក់រួ ម រិ ត រេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។
ជុំវិញរឿងរ៉ាវខាងលើនេះ មានសប្បុរសជន រួមនិងតារាជាមិត្តរួ ម អាជីពសិល្បៈយ៉ាងច្រើនបាននាំគ្នាចូលរួមចំណែកជួយដល់តារាកំប្លែងស្រីរូបនេះ បន្ទាប់ពីបានមេីលឃេីញនូវទុក្ខលំបាក ក៏ដូចជាកោតសរសើរដ៏ភាពក្លាហានរបស់នាងក្នុងការប្រឈមមុខពីបញ្ហាដោយមិនគេ ច វេ ស បែបនេះ។ ទន្ទឹមនឹងនេះដែរ ស្រាប់តែលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ ក៏បានមានការលើកឡើងបែបនេះថា៖«ខ្ញុំមិនយល់ ហេតុអ្វីអ្នកសិល្បៈឲ្យតែខ្វះខាត តែងតែផុសសុំជំនួយ? អ្នកខ្វះខាតជាងយើងមានច្រើនណាស់»។