អូនក៏ខំ បងក៏ប្រឹង ទោះមិនស្ដុកស្ដម្ភក៏យេីងមិនលំបាក បងពូកែទិញចូល អូនពូកែលក់ចេញ ស៊ូមករហូតព្រោះយេីងមានក្ដីស្រមៃរួមគ្នា
ជឿជាក់ប្រិយមិត្ត ពុកម៉ែបងប្អូនប្រាកដជាបានស្គាល់រួចមកហើយ ជាពិសេសអ្នកនិយមតាមដានការ Live វីដេអូរបស់ស្រ្តីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Pich Pich ជាថៅកែហាងលក់ម៉ូតូមួយកន្លែងយីហោឈ្មោះ ប្រាក់សម្បត្តិ ដែលពូកែនិយាយ រហូតធ្វើឲ្យអ្នកទស្សនាស្តាប់មិនជិនណា និងមិនចេះធុញទ្រាន់ឡេីយ។
យ៉ាងណាមិញ នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះ ថៅកែហាងស្រីដ៏ស្រស់ស្អាតរូបនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានបង្ហាញនូវរថយន្តស៊េរីទំនើបម៉ាក Lexus LX 570 ដែលខ្លួនរួមជាមួយស្វាមីទេីបតែនឹងទិញ ដែលនេះជាការប្រឹងប្រែងរបស់អ្នកទាំងពីរខិតខំតស៊ូសាងក្តីស្រមៃរួមគ្នា។
ក្នុងនោះដែរ ថៅកែហាងស្រីរូបនេះបានសរសេររៀបរាប់ឲ្យដឹងថា៖«អូនក៏ខំ បងក៏ប្រឹង ទោះមិនស្ដុកស្ដម្ភក៏យេីងមិនលំបាក បងពូកែទិញចូល អូនពូកែលក់ចេញ ស៊ូមករហូតព្រោះយេីងមានក្ដីស្រមៃរួមគ្នា គេមេីលងាយរហូតថាប្រឹងដែរ តែជិះឡានចាស់ដដែលមិនឃេីញសល់អី គ្មានគីឡូទេចូលចំណោមគេមិនចុះ យ៉ូយខ្ញុំចូលចិត្តតែគ្រឿងពេជ្រសុទ្ធមិនមែនការឡៃ អ្នកមេីលងាយគេបំណុលលេចក្បាល អ្នកគេមេីលងាយអត់ជំពាក់អ្នកណាមួយរៀល កុំមេីលងាយគេ ទោះខ្លួនល្អជាងគេ ឫ មិនទាន់ល្អគ្រប់គ្រាន់ក៏ដោយ កុំមេីលសំបកក្រៅរបស់គេ វិភាគថាគេអន់ មិនដល់ខ្លួន គេអាចមិនបង្ហាញតែមិនប្រាកដថាគេគ្មានសម្ថភាព គេមាន គេជោគជ័យជួយអរគេ គេលំបាក លេីកទឹកចិត្តគេ រក្សាចិត្តល្អស្អាត ជីវិតមានក្ដីសុខ»។