បណ្តាំចុងក្រោយសែនឈឺ មេីលកូនឲ្យខ្ញុំផង បញ្ចុកបាយវាអោយឆ្អែត ស្ទាបកំដៅវាខ្លាចវាក្តៅខ្លួន
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Samban Thorng ដែលបានបាត់បង់ភរិយាជាទីស្រលាញ់ ដោយរូបនាងបានទទួលមរណភាពនៅយប់អធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺបេះដូង ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង សម្រាប់ដំណឹងដ៏អកុសលនេះ។
ប្រភពពីបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ Jee Ly Ly Btb បានសរសេររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«បណ្តាំចុងក្រោយវាសែនឈឺ មេីលកូនខ្ញុំផង បញ្ចុកបាយវាអោយឆ្អែត ស្ទាបកំដៅវាខ្លាចវាក្តៅខ្លួន ខ្ញុំតឹងទ្រូងណាស់ជួយរិតទ្រូងខ្ញុំតិច មិចឯងដាច់ចិត្តទៅចោលកូនចោលប្តី មិនកេីតអីសោះនិយាយកកោក ហេីយយេីងទៅណាក៏ដេីរទៅជាគ្នាមិនដែលបែកគ្នាមិនថាទៅរៀនរឺដេីរ សែនអាណិតប្អូស្រីសំលាញ់ បេីមានជាតិមុខអោយឯងអាយុវែងកុំអោយអាយុខ្លីដូចជាតិនេះ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។