អូនមិនអាចទទួលយកបានទេ ម៉េចបានបងទៅចោលអូនចឹង យើងសន្យាគ្នាហើយៗ បងមានចាំអត់បងលោកប្តី
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពលោក ម៉ម ចាន់រស្មី ដែលបានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ ដោយសារតែជំងឺគ្រុនឈាម។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Sim Rachana ត្រូវជាប្រពន្ធ បានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«អូនមិនអាចទទួលយកបានទេ ម៉េចបានបងទៅចោលអូនចឹង យើងសន្យាគ្នាហើយៗបងមានចាំអត់បងលោកប្តី សូមព្រះទទួលយកវិញ្ញាណលោកប្តីខ្ញុំទៅជាមួយទ្រង់យើងជួបគ្នានៅដំណាក់ព្រះម្តងទៀត ហើយធ្វើប្តីប្រពន្ធល្អនឹងគ្នាទៀត R.I.P ម៉ម ចន្ទ័រស្មី»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធបងប្រុស បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។