ឥឡូវប៉ាយើងមកដល់ហើយ បងសប្បាយចិត្តអត់ សក់សជូនដំណើរសក់ខ្មៅ ខ្ញុំយល់ហើយថាវាចុកចាប់ប៉ុនណា
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពលោក ម៉ម ចាន់រស្មី ដែលបានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ ដោយសារតែជំងឺគ្រុនឈាម។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Ka Bee ត្រូវជាប្អូនប្រុស បានបង្ហោះសាររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«ប៉ាយើងមកហើយបង ប៉ាយើងមកជូនដំណើរបងហើយ បងខានជួបមុខប៉ាជិត2ខែហើយត្រូវអត់បង? ឥឡូវប៉ាយើងមកដល់ហើយបងសប្បាយចិត្តអត់? សក់សជូនដំណើរសក់ខ្មៅខ្ញុំយល់ហើយថាវាចុកចាប់ប៉ុនណា»។
ប្រភពពីមិត្តភ័ក្ដិប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Nha បានឲ្យដឹងថា៖«សំរាប់មិត្តភក្តិបងប្អូនដែលចង់ចូលរួមបុណ្យរបស់រស្មីម៉ម ចន្ទ័រស្មី គឺទីតាំង នៅឃុំឈើទាល ស្រុកស្រែអំពិល គៀនស្វាយ ផ្លូវជាតិលេខ១ ចូលតាមជ្រកវត្តពុទ្ធមណ្ឌល ទៅត្រង់ហួសវត្តដល់ផ្លូវកោង នឹងឃើញស្លាកនៅឆ្វេងដៃ»។