លឿនពេកហេីយបង សង្ខារមនុស្សមិនទៀងទេ បងហត់មកច្រើនពេកហើយ បងសំរាកឲ្យស្ងប់ចុះ
នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ អារីហ្សា ឈុន បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពចាកចោលក្រុមគ្រួសារ ដោយសារតែជំងឺខ្វះគ្រាប់ឈាមក្រហម ពិតជាគួរឲ្យអាសូរណាស់។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមបងទៅឲ្យបានសុខគតិភពចុះ លឿនពេកហេីយបង សង្ខារមនុស្សមិនទៀងទេ បងហត់មកច្រើនពេកហើយ បងសំរាកឲ្យស្ងប់ចុះ R.I.P បងជីដូនមួយ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។