បងទៅចោលប្អូនហើយបង ទៅទាំងមិនបានលាប្អូនមួយម៉ាត់ បងគ្មានឈឺអ្វីធ្ង ន់ ធ្ង រ សោះ ហេតុអ្វីបានជាបងទៅចោលប្អូនដោយបែបនេះ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះបងប្រុសម្នាក់ឈ្មោះ ប៉ែត វិន ដោយបានទទួលមរណភាពនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ វេលាម៉ោង ៩ព្រឹក ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារតែ គាំ ង បេះដូង ដំណឹងនេះធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ក្នុងនោះដែរ គណនីហ្វេសបុកឈ្មោះ Lor Kim Hour ត្រូវជាប្អូនប្រុសបានបង្ហាញពីអារម្មណ៍ក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖«បងទៅចោលប្អូនហើយបង ទៅទាំងមិនបានលាប្អូនមួយម៉ាត់ បងគ្មានឈឺអ្វីធ្ង ន់ ធ្ង រសោះ ហេតុអ្វីបានជាបងទៅចោលប្អូនបែបនេះ ប្អូនពិបាកនឹងទទួលយកណាស់បងប្រុសជាទីស្រឡាញ់របស់ប្អូនអើយ
បងល្អណាស់អ្នកណាក៏ស្រឡាញ់ចូលចិត្តបងដែរ បងរួសរាយរាក់ទាក់ណាស់ បងចូលចិត្តនិយាយកប្លែងអោយប្អូនស្ដាប់ អោយតែជួបបងពេលណាគឺថាមិនដែលស្គាល់ទេពាក្យថាពិបាកចិត្តមានតែការសើចសប្បាយ តែពេលនេះបងបានទៅចោលប្អូនជារៀងរហូតហើយ។ សូមបងទៅកាន់កន្លែងថ្មីដែលសមគួរសម្រាប់បង បើជាតិក្រោយមានពិតសុំអោយបងនិងប្អូនបានកើតជាបងប្អូនគ្នាណាបងប្រុសជាទីគោរពស្រឡាញ់របស់ប្អូន»។