ក្រោយទទួលបានដំណឹង លោក សែម សង្វាត ប្រកាសលេីកដៃ សុំឱ្យគេជួយ ព្រោះតែស្ថានភាព ជំ ងឺ កំពុងតែរេីឡេីង លោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ក៏បានឧបត្ថម្ភ នូវថវិកាចំនួន
អតីតតារាចម្រៀង ក្នុងក្រុម EV លោក សែម សង្វាត ដាច់ចិត្តលេីកដៃសុំឱ្យគេជួយម្ដងទៀត បន្ទាប់ពីស្ថានភាព ជំ ងឺ របស់គាត់ កំពុងតែរេីឡេីងធ្ងន់ធ្ងរ ខណៈពេលនេះកំពុងសម្រាកព្យាបាលនៅឯគេហដ្ឋាន និងកំពុងខ្វះថវិកាសម្រាប់ព្យាបាល ជំ ងឺ ។ ក្រោយទទួលបានដំណឹងនេះភ្លាម លោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ តាមរយៈលោក អុឹម ជីវ៉ា ដេីម្បីយកទៅប្រគល់ជូនដល់ផ្ទះរបស់គាត់តែម្ដង។ ក្នុងនោះដែរ បេីយោងតាមរយៈសំណេររបស់គេហទំព័រ ហ្វេសប៊ុក លោក អុឹម ជីវ៉ា បានប្រាប់ឱ្យដឹងថា៖
“អាណិតណាស់ អតីតតារាចំរៀង លោកសែម សង្វាត លើកដៃសុំអោយគេជួយ ពេលនេះបានទទួលអំណោយពី លោកជំទាវម៉ែ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ នូវថវិការចំនួន 500$! ថ្ងៃនេះខ្ញុំបាទ តំណាងអោយលោកជំទាវម៉ែ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានយកថវិកាចំនួន 500$ ដែលជាថវិកាផ្ទាល់របស់លោកជំទាវលោកជំទាវម៉ែ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ មកជូនដល់អតីតតារាចំរៀង ដែលកំពុងមានជំងឺមហារីកថ្លើម ធ្ង ន់ ធ្ងរ ដែលកំពុងសំរាកព្យាបាលនៅផ្ទះ ដែលស្ថិតមកម្ដុំផ្លូវជាតិលេខ២ ម្តុំរង្វង់មូលគួរស្រូវ។
ក្នុងការចុះមកសួរសុខទុក្ខនេះ លោកជំទាវម៉ែ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏បានផ្តាំផ្ញើសួរសុខទុក្ខតាមរយៈខ្ញុំបាទដល់ លោក សែម សង្វាត និងសូមជូនពរដល់លោក សែម សង្វាត ឆាប់ជាសះស្បើយ។ លោក សែមសង្វាត ក៏ថ្លែងអំណរគុណដល់លោកជំទាវម៉ែ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ ដែលបានជួយលោកក្នុងពេលដែលលោកត្រូវការថវិកាបន្ទាន់ ដើម្បីព្យាបាល ជំ ងឺ ខ្លួន ព្រោះលោកគ្មានថវិកាព្យាបាលទេ ពេលនេះលោកពិតជារំភើបណាស់ និងសូមគោរពជូនពរ លោកជំទាវម៉ែ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ សូមជួបតែពុទ្ធទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមបញ្ជាក់ផងដែរថាកន្លងមកនេះ ក្រុមគ្រួសាររបស់លោកជំទាវម៉ែ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ានឹម វណ្ណៈ តែងតែចុះជួយដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត និងសិល្បករដែលមានជីវភាពក្រីក្រខ្វះខាតមានជំងឺគឺក្រុមគ្រួសារលោកជំទាវ ជួយជានិច្ច មិនដែលខានឡើយ។ អត្ថបទនិងជូនដំណឹងដោយក្តីគោរពៈ អុឹម ជីវ៉ា”។