សូមចូលរួមរំលែកទុក្ខផង ប្អូនស្រីថ្លៃរបស់អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហេីយ ដោយសារតែ
ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ។ ដោយឡែក នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ អ្នកនាង ខាត់ សុឃីម បានមានទុក្ខជាទំងន់ ខណៈដែលប្អូនស្រីថ្លៃជាទីស្រលាញ់បានទទួលមរណភាពដោយសារតែជំងឺកូវី.ដ ១៩ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង។
ក្នុងនោះដែរ អ្នកនាង ខាត់ សុឃីម បានមានការរៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនឲ្យដឹងថា៖ «ម្សិលមុិញនៅឃើញមុខ ថ្ងៃនេះប្អូនទៅដោយមិនបានលា បងសោកស្តាយណាស់ ណែតអើយ សូមជាតិក្រោយអោយប្អូនអាយុវែងណា កូវី.ដ ១៩ បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ ប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា»។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធប្អូនស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។