ទីបំផុត អ្នកនាង ដេត ម៉ាលីណា បានចេញមុខបកស្រាយហើយ ចំពោះព័ត៌មានដែលថារូបនាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកេីតឡេីងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលរថយន្តស៊េរីថ្មីទំនើបមួយគ្រឿងម៉ាក Rolls Royce បានបើ ក បុ ក ពំ នុះ ទ្រូង ផ្លូវ មួយ ទំ ហឹង រហូតដល់ខ្ទេចមុខរថយន្តយ៉ាងដំ ណំ។ ចំពោះរថយន្តស៊េរីទំនើបកេីតហេតុនេះមានស្លាកលេខ កម្ពុជា Mr Idol ត្រូវបានគេស្គាល់ថាជារបស់អ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយាលោក ឌួង ឆាយ។
យ៉ាងណាមិញ ក្រោយហេតុការណ៍ខាងលេីបានកើតឡើងរួចមក ស្រាប់តែនៅលេីបណ្តាញសង្គមហ្វេសប៊ុកក៏មានការផ្ទុះកក្រើកអំពីព័ត៌មានទាក់ទងនឹងរឿងរ៉ាវមុនពេលកេីតហេតុ ដោយមានប្រភពមួយបាននិយាយថាអ្នកនាង ដេត ម៉ាលីណា បានឈ្លោះប្រកែកគ្នាជាមួយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងយ៉ាងជោកជាំ ហើយបានបេីកឡានបោះពួយយ៉ាងលឿនដេ ញ តាមបុ ក បុរសរូបនេះ តែក៏បានរេចង្កូតទៅបុករបាំងពុះ ចែ កទ្រូងផ្លូវតែម្តង។
ទន្ទឹមនឹងមានការលើកឡើងបែបនេះរួចមក ស្រាប់តែមុននេះបន្តិច អ្នកនាង ដេត ម៉ាលីណា ក៏បានចេញមុខធ្វើការបកស្រាយលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«ការពិតមាន នាងខ្ញុំនឹងបញ្ចេញភ័ស្តុតាងអ្នកដែលបានចោទនិងគំរា មខ្ញុំថានឹងធ្វេីអោយបងប្អូនទាំងអស់គ្នាមានការយល់ច្រលំមកលេីរូបខ្ញុំ មនុស្សប្រុសម្នាក់នេះពិតជាថោកទាបខ្លាំងណាស់ដែលហ៊ានបំភាន់ការពិតមកលេីរូបនាងខ្ញុំនិងមិត្តភក្ត័របស់ខ្ញុំថាជាសា ហា យ ស្មន់ នឹងគ្នា ទាំងដែលពួកខ្ញុំមិនបានមានទំនាក់ទំនងអ្វីលេីសពីមិត្តភក្តិទាល់តែសោះ ហេីយសារព័ត៌មានមានខ្លះដែលចុះបង្ខូចឈ្មោះខ្ញុំទាំងអស់ បេីនៅបន្តចុះព័ត៌មានមានមិនពិត ខ្ញុំនឹងដាក់ពាក្យបណ្តឹង មានតែមនុស្សថោកទាបទេ ដែលធ្វេីទង្វេីបែបនេះ ខ្ញុំនឹងបញ្ចេញភ័ស្តុតាងនៅថ្ងៃស្អែកមនុស្សប្រុសម្នាក់នេះពិតជាថោកទាបលេីសការគិត តេីពេលណាទេីបឈប់តាមចងកម្មពារខ្ញុំបន្តទៀត ផ្តាំទៅមនុស្សប្រុសដែលថោកទាបម្នាក់»។