អាណិតណាស់ ស្វាមីលោកស្រី ទ្រី ដាណា និយាយអង្វរទាំងទឹកភ្នែកសុំត្រូវគ្នាជាមួយប្រពន្ធវិញ
ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវទំនាស់គ្រួសាររបស់លោកស្រី ទ្រី ដាណា រួមជាមួយស្វាមី ដែលបានប្រកាសលែងលះគ្នា រហូតធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង ខណៈដែលតែងតែឃេីញអ្នកទាំងពីរបង្ហាញពីក្តីស្រឡាញ់យ៉ាងស្អិតរមួតចំពោះគ្នា។
ក្រោយពីទំនាស់ឈានដល់ការប្តឹងលែងលះរួចមក លោក ហុីង បញ្ញារិទ្ធិ ក៏បានទៅបួសមួយរយៈ និងក្រោយពីសឹករួច ស្វាមីលោកស្រី ទ្រី ដាណា រូបនេះ នៅតែព្យាយាមសុំត្រូវគ្នាជាមួយគ្រួសារវិញ ដោយយល់ព្រមទទួលស្គាល់នូវរាល់កំហុសឆ្គងទាំងឡាយ តែត្រូវបានលោកស្រី ទ្រី ដាណា បដិសេធ និងបានបញ្ជាក់ប្រាប់ទៅកាន់មហាជនថា នឹងមិនព្រមដកពាក្យបណ្ដឹងវិញឡេីយ ថែមទាំងផ្តាំឲ្យយកប្រពន្ធថ្មីទៀតផង។
យ៉ាងណាមិញ នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ លោក ហុីង បញ្ញារិទ្ធិ បានបង្ហាញពីទំហំចិត្តឈឺចាប់ជាខ្លាំង និងបាន Live និយាយរៀបរាប់ទាំងទឹកភ្នែកប្រាប់ទៅកាន់មហាជនថារូបលោកពិតជាចង់ត្រូវគ្នាជាមួយគ្រួសារវិញណាស់ ជាពិសេសចង់ជួបមុខកូន ព្រោះតែគិតមកទល់ពេលនេះ គឺមានរយៈពេលយូរហេីយដែលរូបលោកបានឃ្លាតឆ្ងាយពីគ្រួសារជាទីស្រឡាញ់។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម