សង្វេគណាស់ ទេីបតែសម្រាលកូនមិនទាន់បានឃេីញមុខផង ស្រាប់តែម្តាយក៏លាចាកលោកទៅ
ជាដំណឹងដ៏ក្រៀមក្រំក្រៃលែង និងពិតជាសោកស្តាយបំផុតចំពោះស្រ្តីម្នាក់ ដែលរូបនាងទេីបតែសម្រាលកូនមិនទាន់បានប៉ុន្មានថ្ងៃផង បែរជាត្រូវលាចាកលោកទាំងមិនបានឃេីញមុខកូន ឯក្រុមគ្រួសារមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
ប្រភពពីគណនីហ្វេសបុកឈ្មោះ Ah Leak ដែលត្រូវជាបងស្រីនៃ ស ព បានរៀបរាប់ទាំងក្តីក្រៀមក្រំបំផុតថា៖«ខ្ញុំនៅតែនឹក នៅតែមិនអស់ចិត្តថាប្អូនខ្ញុំស្លា ប់ទេ ទាំងដែលមិនទាន់បានឃើញមុខកូនផង អាណិតក្មួយដល់កំសត់នេះខ្លាំងណាស់ អារម្មណ៍ដែលខ្ញុំមិនចង់ជួបឥឡូវខ្ញុំជួបហើយ ខ្ញុំធ្វើចិត្តមិនបានទេប្អូនអើយប្អូន»។ ប្រភពដដែលរូបនេះបានបញ្ជាក់អំពីមូលហេតុតាមរយៈការខមិនឲ្យដឹងថា ក្រោយពេលសម្រាលដោយការវះ រូបនាងក៏មានសុខភាពខ្សោយខ្លាំង ទេីបបណ្តាលឲ្យមានរឿងអកុសលកេីតឡើង។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្តក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។