ឯកឧត្ដម ហ៊ុន ជា ប្រតិកម្មវីដេអូ trailer បទ Are you ok និងបានមានប្រសាសន៍លេីកឡេីងចំៗថា
ប្រិយមិត្តជាច្រើនពិតជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការបង្ហោះលេីបណ្តាញសង្គមហ្វេសប៊ុកបញ្ជាឲ្យអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra លុបវីដេអូ trailer បទ Are you ok ជាបន្ទាន់ បន្ទាប់ពីមានមតិរិះគន់ពីមហាជន។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្ដម ហ៊ុន ជា ក៏មានជាមតិលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្ដមថា៖«ចេញមកឆ្កួតឡប់អីទៀតហើយ រត់ជាន់ជើងគ្នាឡូវហើយអញ តោះទៅ ៩១១ ហ្មងទៅពួកមីដែង សំដែងគ្នានការអប់រំសោះ មានខួរអត់នាងៗ និងអាអ្នកនិពន្ធ និងរៀបចំកម្មវិធីសំដែង ហ្នឹង???????? ថតនៅណាវើយ ? ហាមយកទៅថែមគ្រឿងបាទ»។
សូមជម្រាបថា បទចម្រៀងមួយបទខាងលេី Are you ok ដែលជាការបកស្រាយ និងសម្តែងផ្ទាល់ពីកញ្ញា តន់ ចន្ទសីម៉ា គ្រាន់តែបង្ហោះលេីបណ្តាញសង្គមតីកតុកត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាដល់ទៅជិត២០លានដង ដែលនេះជាការបញ្ជាក់ពីលោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra។