បងស្រីរបស់អូន ពេលនេះបងប្អូនយើងសល់តែ៣នាក់ទេ អូននឹងមើលថែប៉ាម៉ាក់តាមបណ្ដាំចែ សូមចែទៅអោយបានសុខ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះប្អូនស្រីម្នាក់ដែលមានឈ្មោះ ឡុង សុជាតា បានទទួលមរណភាពនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ វេលាម៉ោង៧និង៣៥នាទីយប់ ក្នុងជន្មាយុ ២៤ឆ្នាំ ដោយសារតែជំងឺមហារីកពោះវៀន ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពពីគណនីហ្វេសបុកឈ្មោះ MA Dam ត្រូវជាប្អូនស្រីបង្ហាញពីអារម្មណ៍ក្រៀមក្រំជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បងស្រីរបស់អូន ពេលនេះបងប្អូនយើងសល់តែ៣នាក់ទេ អូននឹងមើលថែប៉ាម៉ាក់តាមបណ្ដាំចែ សូមចែទៅអោយបានសុខ ថ្ងៃនេះចែ ថ្ងៃក្រោយនិងមានបន្ដៗទៀតក្នុងគ្រួសារយើង(សក្ខាមិនទៀង) ចែរងទុកខ្លាំងក៏ពិតមែនតែដង្ហើមចុងក្រោយចែទៅទាំងញញឹម Socheata Long បងស្រីជាទីស្រលាញ់»។
ក្នុងនោះដែរ គណនីហ្វេសបុកឈ្មោះ Vor Leak ជាមិត្តភ័ក្តិស្គាល់គ្នាបានសរសេររៀបរាប់ថា៖«ហេតុអីមនុស្សដែលល្អសម្នាក់ត្រូវមកជួបរឿងបែបនេះទៅវិញ សូមទៅអោយបានសុខអូន បើមានជាតិក្រោយមែនសុំកុំឲ្យអូនអាយុខ្លីដូចជាតិនេះទៀត R.I.P មានតែពាក្យអាណិតអូន Socheata Long»។