ទីបំផុត ផ្ទះថ្មីដែលជាការផ្តល់ជូនដោយលោកស្រី ទ្រី ដាណា ដល់ក្រុមគ្រួសារដ៏កំសត់មួយ ដែលត្រូវបានភ្លេី.ង ឆេះផ្ទះអស់ រួចក៏បានយកតង់មកប្រក់ធ្វេីជាដំបូល បានលេចចេញជារូបរាងហេីយ
ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំបានហេីយ ទាក់ទងនឹងក្រុមគ្រួសារដ៏កំសត់មួយនៅខេត្តក្រចេះ ដែលត្រូវបានភ្លេី.ង ឆេះផ្ទះអស់ រួចក៏បានយកតង់មកប្រក់ធ្វេីជាដំបូល ដេីម្បីបានស្នាក់នៅជាបណ្តោះអា ស ន្ន ពិតជាគួរឲ្យអាសូរណាស់។ ឃេីញដូចនេះភ្លាម លោកស្រី ទ្រី ដាណា ក៏បានចាត់អោយគេយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន និងថែមទាំងបានសង់ផ្ទះល្មមជូនដល់ពួកគាត់ផងដែរ។
បេីគិតមកដល់ពេលនេះមានរយៈពេលជិត១ខែហេីយ អ្វីដែលគួរអោយរំភើបនោះ ផ្ទះថ្មីដែលជាការផ្តល់ជូនដោយលោកស្រី ទ្រី ដាណា គឺបានលេចចេញជារូបរាងហេីយ។ ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានមានការបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះ ដោយមានខ្លឹមសារដូចតទៅ៖«ក្មេងៗបានជម្រកកក់ក្ដៅវិញហើយ កាលជិតមួយខែមុន ផ្ទះគាត់ឆេះអស់ សូម្បីសំលៀកបំពាក់ មិនមានគ្រប់ផង។ គាត់នៅភូមិភ្នំពីរ ខេត្តក្រចេះ មានកូន៦នាក់។ នាងខ្ញុំបានជូនអំណោយជាស្បៀង និងសម្ភារៈ សំលៀកបំពាក់មួយចំនួនហើយ និងឱ្យគេជួយសង់ផ្ទះល្មមមួយដល់គាត់។ អរគុណអាជ្ញាធរ អ្នកភូមិ និងជាង ជួយសម្រួលដល់គាត់ ពេលនេះ ខ្ញុំក៏ដូចបងប្អូនដែរ គ្មានចំណូលទេ មានតែចំណាយ តែអ្វីដែលខ្ញុំមាន ខ្ញុំនឹងបន្តចែករំលែក។
ទោះបីនាងខ្ញុំមិនអាចធ្វើសកម្មភាពដោយផ្ទាល់បាន ដោយសារចូលរួមទប់ស្កាត់ការរា ល ដា ល កូ.វី.ដ តែកន្លែងណាដែលផ្ញើគេជួយបាន ខ្ញុំនឹងជួយ។ ពេលនេះ កំពុងរីករា ល ដា លដោយ កូ.វី.ដ ១៩ អ្នកនៅភ្នំពេញត្រូវអនុវត្តវិធានការរដ្ឋបាល ហើយនាងខ្ញុំ និងស្វាមីក៏ត្រូវចូលរួម ដើម្បីទប់ស្កាត់ការរី ក រា ល ដា ល នេះ។ ពេល កូ.វី.ដ រ លា យ បាត់ពេលណា នាងខ្ញុំ នឹងទៅជួបបងប្អូនទាំងអស់គ្នាគ្រប់កន្លែងដូចមុន»។