អស់ទាស់ ទិដ្ឋភាពប្អូនស្រី អាជី ត្រូវបានគូដណ្តឹង Surprise រថយន្ត Roll Royce Ghost ដែលមានតម្លែខ្ពស់កប់ពពកក្នុងថ្ងៃ Anniversary
ភ្ជាប់ពាក្យមិនទាន់បានប៉ុន្មានខែផង ស្រាប់តែកញ្ញា តេង ដាណា ដែលជាប្អូនស្រីអាជីទទួលបានកាដូរថយន្ត Roll Royce Ghost ដែលមានតម្លែខ្ពស់កប់ពពកពីគូដណ្ដឹង ធ្វើឲ្យរូបនាងមានចិត្តរំភើបជាខ្លាំង ។ ក្នុងនោះដែរ គូដណ្ដឹងរបស់កញ្ញា តេង ដាណា បានបង្ហោះនូវសកម្មភាពទាំងស្រុង ព្រមទាំងបានរៀបរាប់ឱ្យដឹងថា៖
«Surprise ROLLS ROYCE GHOST សម្រាប់ប្រពន្ធរបស់ខ្ញុំ។ ខ្ញុំបាទ Kelvin ពិតជាសប្បាយចិត្តរកនឹកអ្វីនិយាយមិនចេញ ពេលខ្ញុំមានលទ្ធភាពអាចផ្ដល់នូវសេចក្ដីសុខ សុភមង្គល និងស្នាមញញឹមជូនដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ។ នេះជាចំណុចចាប់ផ្ដើមរបស់ខ្សែរជីវិតប្ដីប្រពន្ធរបស់ខ្ញុំទាំងពីរ ហើយវាក៏ជាការផ្ដល់នូវរស់ជាតិថ្មីឲ្យជីវិតរបស់ពួកខ្ញុំ។ បងសង្ឃឹមថាពួកយើងនឹងកាន់ដៃគ្នាជំនះឧបសគ្គទាំងឡាយ ហើយក៏សង្ឃឹមថាវាជាអនុស្សាវរីយ៍ដ៏ដំមួយក្នុងខ្សែរជីវិតប្ដីប្រពន្ធរបស់យើងផងដែរ។ បងស្រលាញ់អូនប្រពន្ធសម្លាញ់ Teng Dana ។
បងគ្មានអ្វីក្រៅពីជូនពរអូនឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច បងនឹងនៅទីនេះនៅពីក្រោយខ្នងអូនជានិច្ច កុំបារម្ភបងនឹងធ្វើគ្រប់យ៉ាងឲ្យអស់ពីសមត្ថភាពរបស់បងដើម្បីប្រពន្ធរបស់បង និងក្រុមគ្រួសាររបស់យើងទោះបីមានឧបសគ្គអ្វីក៏ដោយ។ បន្ទាប់ពីនេះខ្ញុំបាទ និងប្រពន្ធរបស់ខ្ញុំក៏សូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នា ម៉ាក់ប៉ា ក្រុមគ្រួសារទាំងអស់ ដែលតែងតែគោរពស្រលាញ់ គាំទ្រពួកខ្ញុំទាំងពីររហូតមក ហើយក៏តែងតែផ្ដល់នូវកម្លាំងចិត្តដល់ពួកខ្ញុំទាំងពីរផងដែរ។ អរគុណដល់ក្រុមការងារ បុគ្គលិក ទាំងអស់ដែលតែងតែខិតខំប្រឹងប្រែងធ្វើការ និងគោរពស្រលាញ់ពួកខ្ញុំដូចបងប្អូនបង្កើត អរគុណ»។
សូមទស្សនាវីដេអូខាងក្រោម