អស្ចារ្យណាស់ ថៅកែហាង Beauty Store ឆ្នាំ២០១០ ឈរនៅមុខបន្ទប់ជួលតម្លៃ ៣០ដុល្លារ ដល់ឆ្នាំ២០២១ ឈរនៅមុខផ្ទះវីឡាតម្លៃរហូតដល់ទៅ
ប្រិយមិត្តជាច្រើនពិតជាបានស្គាល់រួចមកហេីយ ថៅកែហាងកែសម្ផស្ស Beauty Store ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ngoun Xiang បន្ទាប់ពីទទួលបាននូវការគាំទ្រ ក៏ដូចជាជោគជ័យខ្លាំងលេីមុខជំនួញរបស់ខ្លួនរួចមក ក៏បានបន្តបេីកសាខាជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា ជាពិសេសព្រមទាំងបានផ្តល់ឱកាសដល់សិស្សក្រីក្រអាចចូលរៀនផ្នែកសាឡនដោយឥតគិតថ្លៃផងដែរ។
យ៉ាងណាមិញ បេីយេីងក្រឡេកមកចាប់អារម្មណ៍ពីរឿងរ៉ាវអតីតកាលវិញនោះ ថៅកែហាងកែសម្ផស្ស Beauty Store រូបនេះ ប៉ុន្មានថ្ងៃមុនបានទម្លាយនូវរូបភាពមួយសន្លឹកកាលពី១១ឆ្នាំមុន ខណៈដែលខ្លួននៅវ័យក្មេង និងមានជីវភាពខ្វះខាត ដោយបានរស់នៅក្នុងបន្ទប់ជួលតម្លៃត្រឹមតែ ៣០ដុល្លារប៉ុណ្ណោះ។ ក្រោយពីខិតខំប្រឹងប្រែងតស៊ូអំណត់ព្យាយាមអស់រយៈពេលជាង ១០ឆ្នាំមកនេះ ឃេីញថាថៅកែហាងរូបនេះក៏បានផ្លាស់ប្ដូរខ្លួនយ៉ាងអស្ចារ្យតែម្តង។
បេីយោងតាមរយៈគណនីហ្វេសប៊ុកម្ចាស់ហាងខាងលេី បានមានការលេីកឡេីងឲ្យដឹងថា៖«2010 ខ្ញុំឈរនៅពីមុខបន្ទប់ជួលតំលៃ30$ 2021 ខ្ញុំឈរនៅពីមុខផ្ទះវិឡា តំលៃខ្ទង់លាន$$$ តេីរយៈពេល10ឆ្នាំមកនេះ អ្នកទាំងអស់គ្នាឈរនៅចំនុចណាហេីយ? សូមប្រេីពេលវេលាអោយមានតំលៃ និងប្រេីអោយអស់លទ្ធភាព ឈប់ប្រេីពាក្យ ចាំសិន តិចទៀតសិន រវល់សិន -ល- កាន់តែខ្ពស់ កាន់តែឱន»។