ទេីបចំណាយអស់ជាច្រេីនមុឺនដុល្លារ ស្រាប់តែនៅថ្ងៃនេះ លោក ថមមី បានទិញគ្រឿងមាសពេជ្របន្ថែមទៀតជាកាដូជូនកូនស្រី និងភរិយា អស់ទឹកប្រាក់ចំនួន
ជឿជាក់ប្រិយមិត្តពិតជាបានទទួលជ្រាបរួចមកហើយ អំពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា និងតារាសម្តែងលោក ថមមី ដែលក្រោយពីរៀបមង្គលការ និងសម្រាលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់រួចមក ឃេីញថាអ្នកទាំងពីររកស៊ីកាន់តែកាក់កប និងមានប្រជាប្រិយភាពខ្លាំងឡេីង បេីទោះបីជាការងារសិល្បៈមិនសូវមមាញឹកដូចមុននោះ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង សួស វីហ្សា រួមជាមួយស្វាមី បានដឹកដៃគ្នាទៅទិញគ្រឿងពេជ្រជាច្រើនឈុត បេីគិតពីតម្លៃវិញគឺអាចទិញផ្ទះល្វែងបានយ៉ាងស្កឹមស្កៃ ដែលមានចំនួនប្រមាណជាង ១០មុឺនដុល្លារឯណោះ ហើយមិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង អ្នកទាំងពីរក៏បាននាំគ្នាមកទិញផ្ទះវីឡាទោលនិងផ្ទះល្វែងនៅបុរី ឡេង ណាវ៉ាត្រា បន្ថែមទៀត ទុកសម្រាប់ជាកាដូជូនដល់កូនស្រីជាទីស្រលាញ់។
យ៉ាងណាមិញ ទន្ទឹមនឹងការខិតជិតចូលមកដល់ថ្ងៃខួបគម្រប់១ឆ្នាំរបស់កូនស្រីអ្នកទាំងពីរខាងមុខនេះ ស្រាប់តែនៅទីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នេះ លោក ថមមី ក៏បានកម្មង់ទិញគ្រឿងពេជ្រ និងមាសចំនួនជាង ៤មុឺនដុល្លារបន្ថែមទៀតពីហាងលោកស្រី ទ្រី ដាណា ដេីម្បីទុកជាកាដូជូនដល់កូនស្រី និងភរិយាជាទីស្រឡាញ់។ ក្នុងនោះដែរ លោក ថមមី បានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«ថ្ងៃនេះមកតែឯង មកទិញកាដូជូន Jenny និង ភរិយា សម្រាប់គំរប់ខួបកូនស្រីអាយុ១ឆ្នាំ នៅថ្ងៃទី 09.10.2021 សង្ឃឹមថាកូនស្រីខ្ញ៉ំនិងភរិយាខ្ញ៉ំបានឃើញការផុសនេះនឹងសប្បាយចិត្តនឹងយល់ពីជម្រៅចិត្តប៉ាៗ ។ ទ្រព្យរបស់ខ្ញ៉ំទាំងអស់នេះគឺបានមកពីការអនុវត្តន៍បូកជាមួយការខិតខំប្រឹងប្រែងគ្មានពេលសម្រាកច្រើននោះទេ រាល់ថ្ងៃគឺខំណាស់ ភ្លេចបាយភ្លេចទឹកក៍មានក្នុងមួយថ្ងៃៗ ហើយវាចេញជាលទ្ធផល ( TSJ BRAND ) ព្រោះតែក្តីស្រលាញ់ប្រពន្ធកូន ក្រុមគ្រួសារទើបជម្រុញអោយខ្ញ៉ំខិតខំស្ទើតែគ្មានពេលទំនេររាល់ថ្ងៃនេះ I love My Families So Much Sous Visa ថង សាម៉ូលីណា TSJ Brand Tommy Sous Visa»។