មុនទទួលអនិច្ចកម្ម លោក សែម សង្វាត បានបន្សល់ទុកនូវបំណងប្រាថ្នាដ៏ធំមួយសម្រាប់កូនប្រុសទាំង៣ គឺ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះដំណឹងមរណភាពរបស់លោក សែម សង្វាត ដែលជាអតីតតារាចម្រៀងដ៏ល្បីឈ្មោះ បានទទួល អ និច្ច កម្ម កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២១ នេះ វេលាម៉ោង១២៖១០នាទី ក្នុងជន្មាយុ ៤៨ឆ្នាំ ក្រោយទទួលរងនូវជំងឺមហារីកថ្លេីម ធ្ង ន់ ធ្ងរ អស់រយៈពេលជាច្រើនឆ្នាំ។
មរណភាពរបស់លោក សែម សង្វាត គឺជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធានដ៏មានសមត្ថភាព និងជាការបាត់បង់សមាជិកជាទីស្រឡាញ់យ៉ាងជ្រាលជ្រៅក្នុងក្រុមគ្រួសារ។ ស ព របស់លោក សែម សង្វាត បានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅវត្តទឹកថ្លារ ក្នុងរាជធានីភ្នំពេញ។
យ៉ាងណាមិញ នៅរសៀលថ្ងៃដដែលនេះ ក្នុងទិដ្ឋភាពពិធីបុណ្យស ព របស់លោក សែម សង្វាត កូនប្រុសច្បងបានផ្តល់កិច្ចសម្ភាសន៍ទៅកាន់តារាញូស៍ ដោយបានរៀបរាប់ពីទុក្ខលំបាកដែលបានកេីតមកលេីក្រុមគ្រួសារខ្លួនកន្លងមក រហូតដល់ថ្ងៃដែលឪពុកជាទីស្រឡាញ់បាន លា ចាក លោក កាន់តែសង្វេគនោះ មុនទទួលអនិច្ចកម្ម លោក សែម សង្វាត ក៏បានផ្តាំផ្ញើទៅកាន់កូនប្រុសទាំងបីថា ត្រូវចេះស្រឡាញ់គ្នា ចេះអធ្យាស្រ័យចំពោះគ្នា ជួយគ្នាទៅវិញទៅមក ជាពិសេសនោះ កុំឈ្លោះប្រកែកគ្នា និងកាត់ការគ្នាចោល ហើយមួយវិញទៀតនោះ ត្រូវខំប្រឹងធ្វើការដេីម្បីដេីរអោយទាន់គេ។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចតទៅ៖
សូមទស្សនាវីដេអូខាងក្រោម