សូមចូលរួមរំលែកទុក្ខផង តារាចំរៀង លោក សែម សង្វាត បានទទួលមរណភាពហើយ ដោយសារតែ
បេីនិយាយពីលោក សែម សង្វាត ប្រាកដមានប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលលោកគឺជាអតីតតារាចម្រៀងដ៏ល្បីមួយរូប ក្រោយចាកឆ្ងាញពីសិល្បៈអស់រយៈពេលជាច្រេីនឆ្នាំរួចមក អតីតតារាចម្រៀងល្បីរូបនេះ ក៏បានធ្លាក់ខ្លួនឈឺដោយសារជំងឺប្រចាំកាយ និងថែមទាំងមានរូបរាងកាន់តែចាស់ទៀតផង។
យ៉ាងណាមិញ មួយរយៈពេលកន្លងមកនេះ ឃេីញថាលោក សែម សង្វាត ហាក់មានសភាពធូរស្រាលពីជំងឺប្រចាំកាយ និងក្រោយពីទទួលបាននូវថវិកាខ្លះដែលជាការផ្តល់ជូនពីសប្បុរសជនមួយចំនួននោះ លោកក៏បានយកថវិកាទាំងនោះទៅប្រកបមុខរបរលក់ផ្លែឈេី តែគួរឲ្យសោកស្ដាយ ខណៈដែលមុខរបរមួយនេះកំពុងតែដំណេីរការហេីយនោះ ស្រាប់តែកាលពីយប់មិញនេះលោកបែរជាទទួលមរណភាពទៅវិញ។
ក្នុងនោះដែរ បេីយោងតាមការបង្ហោះពីលោក អុឹម ជីវ៉ា បានឲ្យដឹងថា៖«R.I.P តារាចំរៀង លោក សែម សង្វាត បានទទួលមរណភាពហើយ! ដោយកូនប្រុសរបស់លោកបាន និយាយថា សូមជួនជាដំណឹងដល់ពុកម៉ែអ៊ុំពូមុីងទាំងអស់គ្នាឲ្យបានជ្រាប់ថា នៅយប់ថ្ងៃទី៣០ រំលងចូលថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២១ លោកឪពុកខ្ញុំបាទឈ្មោះ សែម សង្វាត (បានទទួលមរណភាព) នៅវេលាម៉ោង១២៖១០នាទី ដោយជំងឺប្រចាំកាយ»។