ក្រោយផ្ទុះខ្លាំង តោះមកដឹងពីតម្លៃ និងការលក់ដេីមដំបងយក្ស ចេញពីហាង ម្ជូរវត្តភ្នំ168 ដែលក្នុងមួយថ្ងៃចំនួន
ប្រិយមិត្តជាអ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុកពិតជាបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ មានការល្បីកក្រើកជាខ្លាំងបន្ទាប់ពីមានមនុស្សជាច្រើនបាននាំគ្នាបរិភោគដេីមដំបងយក្ស ឬហៅថាប្រទាលបាតដៃ រហូតត្រូវបានហាងលក់ម្ជូរមួយកន្លែងយីហោឈ្មោះ ម្ជូរវត្តភ្នំ168 ទទួលបានការកម្មង់ទិញពីអតិថិជនភ្លក់ទឹកភ្លក់ដីតែម្តង។
បេីតាមការបញ្ជាក់ពីថៅកែហាងខាងលេីតាមរយៈការ Live ជាវីដេអូបានឲ្យដឹងថា ដេីមដំបងយក្ស ឬហៅថាប្រទាលបាតដៃនេះ មានតម្លៃ ១៥០០០រៀលក្នុងមួយគីឡូ ជាមួយនឹងការថែមជូននូវអំបិលមុខ។ យ៉ាងណាមិញ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ ម្ជូរវត្តភ្នំ168 ក៏បានមានការរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកឲ្យដឹងថា៖
«មិនដឹងគេផ្អើលញាំចឹងសោះ ល្ងាចមិញអស់200kgជាង ល្ងាចនេះម៉ោង7ជួបគ្នាជិត១តោនទៀត បងប្អូនធានាខ្ចីៗល្អអោយ បងប្អូនទិញវគ្គមុនចាស់អាចយកមកដូរយកខ្ចីបានអធ្យាស្រ័យក្នុងការដឹកជញ្ជូនយឺតភ្ញៀវកម្មង់ច្រើន តែក្រុមដឹកជញ្ជូនយើងខ្ញុំនឹងព្យាយាមអគុណរាល់ការគាំទ្ររបស់លោកអ្នក»។