លោកប្ដីសម្លាញ់ Surprise ប្រពន្ធ ជូនកាដូរប្រពន្ធអត់ព្រមយកអោយផ្ទាល់ដៃទេ គឺឆាតមកប្រាប់អោយបើកទូរមើលខ្លួនឯង
ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។
ជាក់ស្ដែង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុក នារីម្នាក់ មានឈ្មោះ Zemrah Love Fikri បានបង្ហាញអំពី កងដៃមាសមួយខ្សែ រួមជាមួយថវិកាចំនួន ៣៥០ដុល្លារ ដែលស្វាមីរបស់នាង បានឱ្យជាកាដូរ បន្ទាប់ពីគាត់ បានខិតខំសន្សំ បេីទោះបីវាច្រេីនក៏ដោយ។ ម្ចាស់គណនីខាងលេីបានលេីកឡេីង នូវសំណេរមួយឃ្លា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
“លោកប្ដីសម្លាញ់ sob pray ប្រពន្ធ ជូនកាដូរប្រពន្ធអត់ព្រមយកអោយផ្ទាល់ដៃទេ គឺឆាតមកប្រាប់អោយបើកទូរមើលខ្លួនឯង តែពេលបើកឃើញគឺញញឹមបិទមាត់អត់ជិតទេ ប្ដីលួចទិញអោយស្ងាត់ៗ សំខាន់ប្ដីពូកែរើសម៉ូតទៀតណាគឺពេញចិត្តប្រពន្ធស្តូកហ្មង អរគុណសំណព្វចិត្តអូន ស្រលាញ់បងខ្លាំងណាស់ ហើយក៏ស្រលាញ់បែបនេះរហូតទៅ”។