កុំបារម្ភពី ម៉ែ និងប្អូនអី ចាំប្អូនមើលថែម៉ែយើងជំនួសណា បងស្រីទៅអោយបានសុខណាបងស្រីដ៏កំសត់របស់ប្អូន
វាជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមពេលមួយពព្រិចភ្នែកត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់។ យ៉ាងណាមិញ នារីម្នាក់បានសម្តែងនូវក្តីឈឺចាប់ចាប់ជាខ្លាំង បន្ទាប់ពីទទួលដំណឹងដ៏អកុសលមួយ ដែលបងស្រីជាទីស្រឡាញ់របស់ខ្លួនបានបាត់បង់ជីវិត ដោយសារតែ ក រ ណី ឃា ត កម្ម។
គណនីហ្វេសប៊ុកជាប្អូនស្រីដែលមានឈ្មោះ Ah Roth បានសរសេររៀបរាប់លាយឡំជាមួយក្តីឈឺចាប់បំផុតថា៖ «សាហាវណាស់ ហែងធ្វើបាបបងស្រីអញ ធ្វើអោយគ្រួសារគេបែកបាក់ ហែងលើកដៃសម្លា ប់គ្នាទៅរួច ធ្វើគ្មានអាណិតអាសូរគ្នាអីតិច»។ ប្រភពរូបនេះបានបន្តទៀតថា៖ «នាងខ្ញុំតំណាងប្អូនបង្កើតនៃ ស ព ស្លា ប់ដោយឃា ត កម្មថ្ងៃទី26 9 2021 សូមបញ្ជាក់ថាឈ្មោះ មុំ ចិន្ដា នៅលីវមិនទាន់មានគ្រួសារទេ សូមកុំយល់ច្រឡំថាគាត់មានគ្រួសារ សូមបងប្អូនកុំយល់ច្រឡំមានគ្រួសារទៀត គាត់នៅលីវ Chen Da នាងខ្ញុំ សោស្ដាយខ្លាំងណាស់ កុំបារម្ភ ពី ម៉ែ និងប្អូន អីចាំប្អូនមើលថែម៉ែយើងជំនួសណា បងស្រីទៅអោយបានសុខណាបងស្រីដ៏កំសត់របស់ប្អូន»។
គួររំលឹកថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅចំនុចក្នុងបន្ទប់គ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានក រ ណី ឃា ត ក ម្ម មួយបានកេីតឡេីង ដែលជន រង គ្រោះម្នាក់ ត្រូវបាន ស ម្លា ប់យ៉ាង អា ណោច អាធ័ម។ សាក ស ព ឈ្មោះ មុំ ចិន្តា ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លីវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិកសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន ។ តាមកាបំភ្លឺពីម្តាយសាក ស ព ឈ្មោះ សឿ សុវណ្ណរី អាយុ៥០ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោង
១០.០០នាទី មេរបស់គាត់ហៅអោយទៅប្រជុំ ក្រោយពីកូនខ្លួនទៅបាត់ រហូតដល់ម៉ោង ២០.០០នាទី ទើបដឹង
ពត៍មានពីក្រុមការងារធ្វើការជាមួយកូនទូរសព្ទប្រាប់គាត់ថា កូនខ្លួនស្លា ប់ នៅកន្លែងធ្វើការងារវា ។ យោងតាមការសន្និដ្ឋាន ចំពោះការពិនិត្យកន្លែងកើតហេតុ ការបំភ្លឺរបស់ម្តាយសាក ស ព និងពិនិត្យសាក ស ព គឺស្លា ប់ ដោយសារការប្រើ ក ម្លាំង ខ្ទុ ប មុខអោយ ថ ប់ ដ ង្ហើម ដា ច់ ខ្យល់ស្លា ប់ ។
ក្នុង ក រ ណី នេះ សមត្ថកិច្ចបានធ្វើការស្រា វ ជ្រា វ ឃា ត់ ខ្លួនជន ស ង្ស័យ ម្នាក់ឈ្មោះ យ៉ុម ចន្ថា ភេទប្រុស ឆ្នាំណើត ១៩៩៩ រស់នៅភូមិល្ហើយ ឃុំ+ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ។ ក្រោយធ្វើការសាកសួរ ជន ស ង្ស័យ ក៏បានសារភាពថា ខ្លួនពិតជាបានសម្លា ប់ ជន រង គ្រោះពិតប្រាកដមែន ដោយសារតែចង់បំ បិទ មាត់ កុំឲ្យប្តឹងសមត្ថកិច្ច បន្ទាប់ពីខ្លួនបានរៀបចំគម្រោងការទុកជាមុន ដោយបង្ខំអោយរូបនាងប្រាប់លេខកូដទូរដែក ដេីម្បីបេីកយកលុយ ខណៈដែលខ្លួនជាអ្នកកាន់សោរនោះ។ បច្ចុប្បន្ន ជនស ង្ស័យ ត្រូវបានឃា ត់ ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។