ស្ទើរមិនគួរឲ្យជឿ បុរសម្នាក់នៅវ័យក្មេងសោះ តែបែរជាត្រូវទទួលមរណភាព ដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារលោក លឹម សុខជា ដោយបានទទួលមរណភាពនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារតែជំងឺបេះដូង ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Loum Phalla ត្រូវជាមិត្តភ័ក្តិបានបង្ហោះសាររៀបរាប់ថា៖«ខ្ញុំសូមបួងសួងឱ្យសម្លាញ់ បានទៅកាន់ទីឋានដ៏ស្ងប់សុខ និងសូមជាតិក្រោយឱ្យមានអាយុវែង ហើយកុំឱ្យមានជម្ងឺមកបៀតបៀនដូចជាតិនេះ R.I.P លឹម សុខជា (Note: ស្លា ប់ ដោយជម្ងឺបេះដូង)»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។