ខ្លោចចិត្តណាស់ ស្វាមីបានត្រឹមជូនដំណើរភរិយា និងកូនក្នុងផ្ទៃមិនទាន់បានឃេីញពន្លឺថ្ងៃជាលេីកចុងក្រោយ បន្ទាប់ពីទទួលមរណភាពដោយសារតែ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារបុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ សុីមពិ សាល ដែលបានបាត់បង់ភរិយាជាទីស្រលាញ់ ដោយរូបនាងបានទទួលមរណភាព ដោយសារតែជំងឺកូវី.ដ ១៩ ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង សម្រាប់ដំណឹងដ៏អកុសលនេះ។
ប្រភពបុរសជាប្តីខាងលើបានសរសេររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«ទៅអោយបានសុខណាប្រពន្ធសម្លាញ់ អូនថាស្រលាញ់បងណាស់ ម៉េចក៏អូនទៅ បេីមានជាតិក្រោយបងផ្សងជួបអូនគ្រប់ៗជាតិ អ្វីល្អៗយើងធ្វើជាមួយគ្នាបានតិចម្លេះ ជាតិក្រោយបងសុំជួបអូនម្ដងទៀត កូនក៏ទៅអូនក៏ទៅដាច់ចិត្ដម្លេះ ខ្ញុំសាងបាបអ្វីខ្លះទៅបានជាអភ័ព្វ»។
យ៉ាងណាមិញ កាន់តែខ្លោចចិត្តបំផុតនោះ រូបភាពមួយសន្លឹកដែលបុរសជាស្វាមីបានបង្ហោះពេលជូនដំណើរ ស ព ភរិយាជាលេីកចុងក្រោយ ខណៈដែលរថយន្តសាមុយបានដឹកយកចេញទៅបូជានោះ បានធ្វើឱ្យមហាជនជាច្រើនមានក្តីសោកសង្រេងជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពពីមិត្តភ័ក្ដិដែលមានឈ្មោះ IIy Tä បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖«ពួកម៉ាក ឯងប្រាប់អញថាឯងចង់បានកូនប្រុស ឥលូវហែងមានកូនប្រុសហើយ តែហេតុអីជំងឺក៏កាចសាហាវនោះ មកយកឯងនិងកូនទៅចោលប្ដីរួមជាមួយអ្នកជុំវិញខ្លួនឯងបែបនេះ មិននឹកស្មានថាឯងចឹងទេ ឯងហត់ហើយ សូមអោយជាតិក្រោយឯងអាយុវែង កុំអោយដូចជាតិនេះ មនុស្សធ្លាប់ដើរលេង គេងជាមួយគ្នា កូវី.ដសាហាវណាស់ សូមផ្ដាំទៅបងៗដែលមានផ្ទៃពោះ ថែសុខភាពផងណា ខ្ញុំបាត់បង់មិត្តភក្តិនិងក្មួយប្រុសដែលមិនទាន់បានឃើញពន្លឺថ្ងៃ ហើយ»។