ទីបំផុត ជន ស ង្ស័យ ដែលលួចម៉ូតូលោក វង្ស ណយ និងលោក ជា ស្រួច ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហេីយ ដែលស្ថិតនៅឯ
ជឿជាក់ពុកម៉ែបងប្អូនបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗនេះ លោក ជា ស្រួច ត្រូវបានលោក វង្ស ណយ បានផ្តល់ឱកាសការងារធ្វេីជាអ្នកដឹកងៀតក្របី ដេីម្បីបានថវិកាខ្លះយកទៅដោះស្រាយបញ្ហាជីវភាព ដែលនេះបង្ហាញអោយឃេីញពីក្តីស្រឡាញ់ និងការចេះជួយគ្នាពេលគ្រាលំបាកក្នុងនាមជាអតីតកីឡាករប្រដាល់រួមអាជីព។
ដោយឡែក អ្វីដែលភ្ញាក់ផ្អើលនោះ មិនទាន់បានមួយសប្តាហ៍ស្រួលបួលផង ដែលលោក ជា ស្រួច បានមកធ្វើជាអ្នកដឹកងៀតក្របី ស្រាប់តែនៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ លោក វង្ស ណយ បានធ្វើការប្រកាសលេីទំព័រហ្វេសប៊ុករបស់ខ្លួន និងបានសុំដល់បងប្អូនមេត្តាជួយស៊ែរចែករំលែកបន្តផង ខណៈដែលរូបលោក រួមជាមួយលោក ជា ស្រួច ត្រូវបានបុរសម្នាក់ដែលស្នាក់នៅផ្ទះជាមួយគ្នាបានលួចម៉ូតូអ្នកទាំងពីរ ព្រមជាមួយលុយចំនួន ៥០មុឺនរៀលយកទៅបាត់ ។
យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក វង្ស ណយ បានមានការបញ្ជាក់ឲ្យដឹង សារជាថ្មីថា ជន ស ង្ស័យខាងលេីដែលលួចម៉ូតូរបស់ខ្លួនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហេីយ ខណៈដែលម៉ូតូលោក ជា ស្រួច នៅដដែលទេ តែចំណែកឯម៉ូតូរបស់ខ្លួនគឺត្រូវបានយកទៅបញ្ចាំ។ ក្នុងឱកាសនេះ លោក វង្ស ណយ រួមជាមួយលោក ជា ស្រួច ក៏បានថ្លែងអំណរគុណដល់កងកម្លាំងកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ដែលបានជួយអន្តរាគមន៍យ៉ាងពេញទំហឹងលេីករណីនេះ ធ្វើឲ្យអ្នកទាំងពីរមានក្តីរំភើបចិត្តជាខ្លាំង និងមិនអាចបំភ្លេចបានឡេីយ។
សូមទស្សនាវីដេអូខាងក្រោម