ក្តៅៗ ទីបំផុត Honda Dream 2022 បានចេញជាផ្លូវការហេីយ ពិតជាស្រស់ស្អាតខ្លាំងណាស់
នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមហ៊ុន Honda Cambodia NCX បានដាក់បង្ហាញជាផ្លូវការនូវម៉ូតូម៉ាក Honda Dream 2022 ដែលពិតជាទាន់សម័យ និងមានភាពស្រស់ស្អាតជាខ្លាំងសម្រាប់បងប្អូនខ្មែរយើងដែលតែងតែនិយមជិះកន្លងមក ហើយក៏មានបងប្អូនជាច្រើនបាននឹងទន្ទឹងរង់ចាំការមកដល់នៃការវិវត្តន៍ឥតឈប់ឈររបស់ Honda Dream នេះផងដែរ។
យ៉ាងណាមិញ ក្រឡេកមកចាប់អារម្មណ៍ពី New Honda DREAM 2022 គឺមានការរចនាយ៉ាងផ្ចិតផ្ចង់ បង្ហាញពីគុណតម្លៃ ដែលមិនអាចប្រៀបផ្ទឹមបាន រួមជាមួយកិត្យានុភាព និងឧត្តមភាពលើសលុប ប្រណិតឥតខ្ចោះ ទាន់សម័យគ្រប់ជ្រុងជ្រោយដោយបន្ទះមាសឆ្អិនឆ្អៅ រំលេចនូវ ចំណិតពេជ្រដ៏មានតម្លៃ។
រសនិយមថ្មី នៃប្រណិតភាព របស់ HONDA DREAM 2022 ស៊េរីថ្មីនេះ គឺបានឆ្លុះបញ្ចាំងនូវភាពល្អឥតខ្ចោះដែលមិនអាចប្រៀបបាន នាំអ្នកឆ្ពោះទៅកាន់យុគសម័យថ្មីដ៏ត្រចះត្រចង់។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវឃ្លីបវីដេអូស្ពតពាណិជ្ជកម្មរបស់ HONDA DREAM 2022 ស៊េរីថ្មីនេះ ដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម