នេះជាសារដាស់តឿនដល់អ្នកប្រើទូរស័ព្ទ Iphone និងទូរស័ព្ទផ្សេងទៀត សូមប្រយ័ត្ន ពេលនេះគ្រួសារខ្ញុំបានជួបផ្ទាល់ហើយ
នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Mitona Foto បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំបំផុតមួយ ខណៈដែលក្មួយប្រុសជាទីស្រឡាញ់របស់ខ្លួន បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពដដែលខាងលេីបានសរសេររៀបរាប់ថា៖«នេះជាសារដាស់តឿនដល់បងប្អូនដែលប្រើទូរស័ព្ទ Iphone និងទូរស័ព្ទផ្សេងទៀត សូមប្រយ័ត្ន ពេលនេះគ្រួសារខ្ញុំបានជួបផ្ទាល់ហើយ អាណិតក្មួយរកពាក្យនឹងនិយាយគ្មាន ក្មួយខ្ញុំមិនបានដោតថ្មផង និយាយផងទេ គាត់ប្រើអស់ថ្មហើយទើបយកដោតតែ ឆ ក់ គ្នាតែម្តង ក្មួយខ្ញុំជាកូនល្អណាស់ក្នុងគ្រួសារ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស. ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមទស្សនាវីដេអូខាងក្រោម