ប្តីល្អ បុរសម្នាក់សុខចិត្តអោយគេថាអន់ មិនចេះផឹក តែទុកលុយទិញរបស់អោយប្រពន្ធប្រើ និងអោយប្រពន្ធកាន់លុយយ៉ាងច្រើន
មនុស្ស២នាក់ ដំបូងឡើយបានស្គាល់គ្នា បន្ទាប់មកក៏មានចិត្តស្រឡាញ់គ្នា រហូតក្លាយជាជីវិតប្តីប្រពន្ធ គឺជារឿងមួយដែលមិនមែនជាការគាប់ជួននោះទេ អាចនិយាយបានថាជានិស្ស័យ បេីទោះបីជានៅឆ្ងាយពីគ្នាយ៉ាងណា ក៏គង់តែអាចជួបគ្នាបាន ដូច្នេះយេីងគួរតែថែរក្សា និងចេះអធ្យាស្រ័យអត់ឱនអោយគ្នា ទេីបជីវិតទទួលបាននូវសុភមង្គលដ៏ពិតប្រាកដ។
ដោយឡែកងាកមកចាប់អារម្មណ៍ពីគូស្នេហ៍មួយនេះវិញ ដែលកាលពីពេលថ្មីៗនេះ បុរសជាស្វាមីដែលមានគណនីហ្វេសប៊ុកឈ្មោះ Guppy Kh បានបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនជូនចំពោះភរិយា ដោយរូបគាត់បានទិញទូរស័ព្ទ IPhone ស៊េរីទំនើបមួយគ្រឿង រួមជាមួយខ្សែដៃមួយខ្សែជូនដល់ភរិយាខ្លួន ព្រមទាំងបានបង្ហោះសាររៀបរាប់ថា៖
«សុខចិត្តអោយគេថាអន់មិនចេះផឹក តែទុកលុយទិញរបស់អោយប្រពន្ធប្រើ 2300$ អរគុណដែលតែងតែនៅក្បែរនិងលើកទឹកចិត្តបង មុនពេលស្គាល់រូបគាត់ខ្ញុំមិនដែលបានកាន់លុយ1000$ក្នុងដៃទេ តែពេលមានវត្តមានគាត់ចូលមកក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានកាន់លុយ ម៉ឺនដុល្លារ»។