ឲ្យអូនធ្វើចិត្តយ៉ាងម៉េចបាន គ្រាន់តែនៅឆ្ងាយគ្នា នឹកគ្នា ចង់ជួបមុខគ្នាឆាប់ៗ តែនេះបងទៅឆ្ងាយរហូត រហូតដល់តែអូនហៅបងលែងលឺ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសាររបស់ប្អូនស្រីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ Mak Mak Eisean ដែលបានបាត់បង់ស្វាមីជាទីស្រលាញ់ ដោយរូបគាត់បានទទួលមរណភាពនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ វេលាម៉ោង ៤និង៣៥នាទីព្រឹក ដោយសារតែជំងឺបេះដូង ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពជាប្រពន្ធខាងលេីបានសរសេររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖«ឲ្យអូនធ្វើចិត្តយ៉ាងម៉េចបាន គ្រាន់តែនៅឆ្ងាយគ្នា នឹកគ្នា ចង់ជួបមុខគ្នាឆាប់ៗ តែនេះបងទៅឆ្ងាយរហូត រហូតដល់តែហៅលែងលឺ បងណែនាំអ្នកដទៃបានវែងឆ្ងាយណាស់ ហេតុអីបងមិនណែនាំខ្លួនឯងអោយគិតវែងឆ្ងាយផង បញ្ហាគ្រប់យ៉ាងមានផ្លូវដោះស្រាយរហូត ហេតុអីបងជ្រើសយកផ្លូវមួយដែលបកក្រោយមិនបាន
យើងបាននិយាយគ្នារួចរាល់ហើយថា យើងមកស្រុកធ្វើអីរកសុីអី ហើយដើម្បីអ្វី គឺដើម្បីគ្រួសារដ៏តូចមួយនោះអី មិននឹកស្មានថាបងហ៊ានទៅចោលប្រពន្ធកូនចឹងទេ បើបងមិនចូលចិត្តយកបញ្ហាមកដាក់មុខជាធំទេ ក៏បញ្ហាមានផ្លូវដោះស្រាយដែរ បងទៅ បងបានសុខហើយ តែបងបន្សល់ទុកនូវវិប្បដិសារីដែលគ្មានថ្ងៃបំភ្លេចបានមកអោយអូន»។