សូមចូលរួមរំលែកទុក្ខផង ស្រ្តីម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារ ដោយសារតែ
នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ សេង សៀវភីង បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលស្រ្តីម្នាក់ត្រូវជាមិត្តភ័ក្ដិបានទទួលមរណភាពកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ដោយសារតែជំងឺបេះដូង ពិតជាអាសូរខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ «ទៅហើយសំឡាញ់ផងបងប្អូនផង សូមអោយឯងទៅរកក្តីសុខដែលឯងត្រូវការ ជីវិតឯងជាតិនេះកំសត់ខ្លាំងណាស់ខំប្រឹងគ្រប់បែបយ៉ាង សូមជាតិណាៗអោយឯងមានសុភមង្គល រុងរឿងដល់ចាស់កោងខ្នងណាសំឡាញ់»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។