ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារមួយឃ្លា ទៅកាន់លោក K01 ដោយបានមានប្រសាសន៍ធ្ងន់ៗ ថា
កាលពីរសៀលថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ លោក ឃឿន សុឡា ហៅ K01 ត្រូវបានក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៍មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនូវព័ត៍មាន ដែលមានលក្ខណៈញុះញង់ បង្កឱ្យមានចលាចលក្នុងសង្គម ដែលប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្ដីពីរបបសារព័ត៍មាន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្ដខុសកន្លងមក។
ក្រោយក្រសួងព័ត៌មាន សម្រេចលុបចោលអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៍មានរបស់លោករួចមក ស្រាប់តែលោក K01 បានបង្ហោះនូវវីដេអូមួយ ដោយបាននិយាយ នូវពាក្យពេចន៌ឌីដងផ្លែផ្កាមួយចំនួនថា៖”បន្ទាប់ពីគេបិទអាជ្ញាប័ណ្ណខ្ញុំ តេីខ្ញុំមានអារម្មណ៍បែបណា? បាទ សម្រាប់អារម្មណ៍របស់ខ្ញុំ គឺធម្មតា ពីព្រោះអាជ្ញាប័ណ្ណរបស់ខ្ញុំមួយសន្លឹកនេះ ដូចខ្ញុំបញ្ជាក់ចឹង គឺថាខ្ញុំអត់ដែលបានទៅឡាយព័ត៍មានមួយរយៈនេះ ហេីយមួយរយៈនេះ គឺថាខ្ញុំអត់ដែលបានធ្វេីព័ត៍មានផង ចឹងទុកនៅនាំតែចង្អៀតទេ អាជ្ញាប័ណ្ណរបស់ខ្ញុំមួយសន្លឹកហ្នឹង គឺទុកនៅនាំតែចង្អៀតក្រសួងទេ! ការពិតគួរតែដកចោលយូរហេីយអាជ្ញាប័ណ្ណមួយសន្លឹករបស់ខ្ញុំនេះ គួរតែដកចោលយូរហេីយ បាច់ចាំដល់ប្រដែតប្រដោយដល់ថ្ងៃនេះទេ ចឹងណា! គួរតែដកចោលយូរហេីយអាជ្ញាប័ណ្ណខ្ញុំនេះ! ចឹងបងប្អូនទាំងអស់គ្នាមិនបាច់សួរពីអារម្មណ៍ខ្ញុំទេ ណាមួយខ្ញុំក៏មិនមែនរស់ដោយសារអាជ្ញាប័ណ្ណមួយសន្លឹកនេះដែរ”។
ជាមួយគ្នានេះដែរ ក្រោយឯកឧត្តម ហ៊ុន ជា បានស្ដាប់នូវពាក្យសម្ដីរបស់ លោក K01 រួចមក ស្រាប់តែឯកឧត្តម បានប្រតិកម្ម និងសម្ដែងនូវអារម្មណ៍មិនពិតចិត្តជាខ្លាំង រហូតដល់ថ្នាក់ឯកឧត្ដម ហ៊ុន ជា បានពោលនូវពាក្យមួយឃ្លាថា៖”បានហើយទៅដេក គុ.ក មួយរយៈសិនទៅ អាអ.ត់កំណើត ប្រទេសជាតិកំពុងតែជួបបញ្ហា កូវីដ១៩ ផងមកឡ.ប់ឆ្កួ.ត”។