រន្ធត់ចិត្តណាស់ នារីដ៏ស្រស់ស្អាតម្នាក់រួមនិងកូន៨ខែនៅក្នុងផ្ទៃ បានទទួលមរណភាពដោយសារតែ
កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកបុរសម្នាក់ដែលមានឈ្មោះ Van KaKda បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំបំផុតមួយ ខណៈដែលប្អូនស្រីជាទីស្រលាញ់របស់ខ្លួនបានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
ប្រភពដដែលខាងលេីបានសរសេររៀបរាប់ថា៖ «ប្អូនបងស្អាតណាស់ ប្អូនបងស្លូតហេីយត្រង់ណាស់ ឃេីញអ្វីនិយាយចឹងហេីយ បងពិតរន្ធត់ចិត្តអាណិតណាស់ទាំងម្តាយទាំងកូន បេីមានជាតិក្រោយពិត អោយអូនអាយុវែងជាងជាតិនេះ សូមអោយដួងវិញ្ញាណក្ខន្ធប្អូនស្រីទៅកាន់សុគតិភពផងចុះ»។
ក្នុងនោះដែរ បេីតាមការបញ្ជាក់ពីសាច់ញាតិ នៃ ស ព ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ronita Roniza បានឲ្យដឹងថា រូបនាងពពោះកូន៨ខែជិតសម្រាលទៅហេីយ ស្រាប់តែមានអាការៈមិនស្រួល ក្រុមគ្រួសារក៏បានបញ្ជូនទៅមន្ទីរពេទ្យ មួយសន្ទុះជាតិស្ករឡេីង៧០០ គ្រូពេទ្យមិនអាចវះបានទេីបស្លា ប់ ទាំងម្ដាយនិងកូននៅក្នុងផ្ទៃ។