បែកធ្លាយវីដេអូមួយទៀត ដែលនារីរូបស្រស់ បុ.ក គេស្លា. ប់ គឺធ្លាប់បានបើករថយន្ត ឈ្លើ.យ បែបនេះ
កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ រ ន្ធត់ មួយបានកេីតឡេីង បណ្តាលឲ្យបុរសម្នាក់ជាអ្នកថ្មើរជើងបាន ស្លា ប់ បាត់ បង់ ជីវិត នៅនឹងកន្លែងកេីតហេតុ ។
ករណីនេះបង្កឡេីងដោយនារីដ៏ស្រស់ស្អាតម្នាក់ជាជនបរទេស(មិនទាន់ស្គាល់អត្តសញ្ញាណ) ដោយបានបេីករថយន្តស៊េរីទំនើបម៉ាក Rang Rover ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2013 បន្ទាប់ពីបានបុកជន រង គ្រោះ ខាងលេី ក៏បានរេចង្កូតទៅបុករថយន្ត Lexus មួយគ្រឿង រួចក៏បន្តទៅបុករថយន្តចំនួន ៣គ្រឿងទៀតដែលកំពុងចតនៅចិញ្ចើមផ្លូវ។
ក្រោយហេតុការណ៍នេះបានកើតឡើងរួចមក ស្រាប់តែនៅរសៀលថ្ងៃដដែល បងប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Khan Sovichet បានបង្ហោះនូវឃ្លីបវីដេអូមួយបង្ហាញពីទិដ្ឋភាពដែលកាលពីកន្លងមករូបគាត់ធ្លាប់បានជួបជាមួយរថយន្តបង្កខាងលេីដោយបានបេីកបរបំពានគំនូសចរាចរណ៍ ធ្វើឲ្យរំខានដល់អ្នកដំណើរបញ្ច្រាសទិសគ្នា។ ជាមួយគ្នានេះ បងប្រុសខាងលេីក៏បានមានការលេីកឡេីងថា៖«សំណាងហើយដែលមិនមែនជាខ្ញុំ កុំអីមិនដឹងយ៉ាងមិចទេ ចេះទប់កំហឹងទាន់ កុំអីត្រូវឈ្លោះគ្នាពេញផ្លូវដោយសារស្រីស្អាតម្នាក់ហ្នឹងបាត់»។
សូមទស្សនាវីដេអូខាងក្រោម