រន្ធត់ណាស់ នារីដ៏ស្រស់ស្អាតម្នាក់ បានបើករថយន្តទំនើប បុ.ក មនុស្ស ស្លា. ប់ នឹងរថយន្តជាច្រើនគ្រឿង ហើយព្យាយាមបើករត់គេច
កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ រ ន្ធត់ មួយបានកេីតឡេីង បណ្តាលឲ្យបុរសម្នាក់ជាអ្នកថ្មើរជើងបាន ស្លា. ប់ បាត់ បង់ ជីវិត នៅនឹងកន្លែងកេីតហេតុ
ករណីនេះបង្កឡេីងដោយនារីដ៏ស្រស់ស្អាតម្នាក់ជាជនបរទេស(មិនទាន់ស្គាល់អត្តសញ្ញាណ) ដោយបានបេីករថយន្តស៊េរីទំនើបម៉ាក Rang Rover ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2013 បន្ទាប់ពីបានបុកជន រង គ្រោះ ខាងលេី ក៏បានរេចង្កូតទៅបុករថយន្ត Lexus មួយគ្រឿង រួចក៏បន្តទៅបុករថយន្តចំនួន ៣គ្រឿងទៀតដែលកំពុងចតនៅចិញ្ចើមផ្លូវ។
ក្រោយពេលកេីតហេតុ អ្នកបើកបររថយន្តស៊េរីទំនើបខាងលេីត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួននាំយកទៅប៉ុស្តិ៍បឹងត្របែកភ្លាមៗ ដើម្បីសាកសួរនិងចាត់ការទៅតាមច្បាប់ ។ ចំពោះព័ត៌មានអាប់ដេតបន្ថែម ក្រុមការងារយើងខ្ញុំនឹងធ្វើការជម្រាបជូនដល់ប្រិយមិត្តជាបន្តនៅពេលក្រោយ។