លោកជំទាវ ស្រីអូន និងស្វាមី បានផ្ដល់អំណោយជូនដល់បងប្អូនដែលកំពុងធ្វេីចត្តាឡីស័ក ចាស់ជរាដែលកំពុងខ្វះខាតតាមខេត្ត និងតំបន់ខ្លះៗ ព្រមទាំងជួយតាមខណ្ឌផ្សេងៗនៅក្នុងរាជធានីភ្នំពេញ
លោកជំទាវ នួន សុន្ទរី ហៅ ស្រីអូន ត្រូវបានមជ្ឈដ្ឋានមហាជនជាច្រេីន បានស្គាល់យ៉ាងច្បាស់ហេីយ ដែលគាត់គឺជាស្ថាបនិកក្រុមហ៊ុន សម្រស់ធម្មជាតិ និងជាអគ្គនាយិកាផលិតកម្ម រាម ដោយកន្លងមកនេះ គាត់តែងតែធ្វេីសកម្មភាពសប្បុរសធម៌គ្រប់រូបភាព ដេីម្បីជួយទៅដល់សង្គមជាតិ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបប្រទះជីវភាពខ្វះខាតយ៉ាងច្រេីន។
ដោយឡែក នៅព្រឹកម្សិលមិញនេះ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកជំទាវ នួន សុន្ទរី និងស្វាមី បានរៀបចំអំណោយ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យេីង ដែលកំពុងធ្វេីចត្តាឡីស័ក រួមនឹងចាស់ជរា ដែលកំពុងខ្វះខាត នៅតាមខេត្តនិងតំបន់ខ្លះៗ ព្រមទាំងជួយតាមខណ្ឌផ្សេងៗនៅក្នុង រាជធានីភ្នំពេញ ថែមទៀតផង។
នៅលេីគណនីហ្វេសប៊ុកផេក លោកជំទាវ ស្រីអូន បានសរសេរថា៖”នាងខ្ញុំ ស្រីអូន និងស្វាមី បានផ្ដល់អំណោយជូនដល់បងប្អូនដែលកំពុងធ្វេីចត្តាឡីស័ក ចាស់ជរាដែលកំពុងខ្វះខាតតាមខេត្តនិង តំបន់ខ្លះៗ ព្រមទាំងជួយតាមខ័ណ្ឌផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។ ពេលនេះកំពុងត្រៀមអំណោយជូនបងប្អូនដែលកំពុងធ្វេីចត្តាឡីស័កបន្ថែមទៀត ដោយប្រុងប្រយ័ត្នបំផុត តាមអនុសាសន៍របស់រាជរដ្ឋាភិបាល 3កុំ 3ការពារ។ នេះជាការចូលរួមចំណែកពីនាងខ្ញុំ និងក្រុមគ្រួសារក្នុងពេលដែលប្រទេសយេីងកំពុងជួបវិបត្តិ កូ.វី.ដ ជូនពរអោយប្រទេសកម្ពុជារួចផុតពីគ្រោះកូ.វី.ដ ឆាប់ៗ សូមបងប្អូនអនុវត្តវិធានការ 3កុំ 3ការពារ ទាំងអស់គ្នា ដេីម្បីទប់ស្កាត់ការរីករាលដាលរបស់មេរោគកូ.វី.ដ19”។