ស្លុតចិត្តណាស់ បងប្រុសដ៏ល្អរបស់ប្អូន បងអើយបង ហេតុអីទៅបងម៉េចបងទៅចោលប្អូនទាំងបែបនេះ
នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះ Vorn Jing បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់ត្រូវជាបងប្រុស បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ពិតជាគួរឲ្យរន្ធត់ណាស់។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
««ស្លុតចិត្តណាស់ ដែលបានលឺដំណឹងដ៏ក្រៀមក្រំនេះ បងប្រុសដ៏ល្អរបស់ប្អូន បងអើយបង ហេតុអីទៅបងម៉េចបងទៅចោលប្អូនបែបនេះបង បងជាបងប្រុសដ៏ល្អ នៅពេលប្អូនធ្វើខុសឬពិបាកចិត្តបងតែងតែផ្តល់កំលាំងចិត្តលើកទឹកចិត្តដល់ប្អូនរហូត បងតែងតែធ្វើអោយមិត្ត និងពួកប្អូនមានស្នាមញញឹមរហូតអោយតែនៅជិតបង។ សូមអោយបងទៅកាន់សុគិតិភពណាបង ប្អូនលេងមានបងប្រុសហៅរហូតហើយ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។