វាលឿនពេកហេីយ ស្ទេីរតែមិនជឿទេ ហេតុអីមនុស្សល្អដូចបងត្រូវជួបរឿងនឹកស្មានមិនដល់ ដោយសារបែបនេះទៅវិញ
នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះ OunTa Toch បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់ត្រូវជាមិត្តភ័ក្ដិ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែជំងឺបេះដូង ពិតជាគួរឲ្យរន្ធត់ណាស់។
ជាមួយគ្នានេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏អកុសលនេះ ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
«វាលឿនពេកហេីយបងអេីយបង ស្ទេីរតែមិនជឿទេ ហេតុអីមនុស្សល្អដូចបងត្រូវជួបរឿងនឹកស្មានមិនដល់បែបនេះ សូមអោយបងទៅកាន់សុខគតិភពផងណាបង Panha Gold អរគុណបងដែលកន្លងមកបងតែតែប្រាប់រឿងល្អមកប្អូនរហូត Rest In Peace»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។