ទេីបទិញគ្រឿងពេជ្រអស់ជាង ១០មុឺនដុល្លារ ស្រាប់តែពេលនេះ លោក ថមមី និងភរិយា បាននាំគ្នាទៅទិញផ្ទះវីឡាថែមទៀត ដែលស្ថិតនៅឯ
ជឿជាក់ប្រិយមិត្តពិតជាបានទទួលជ្រាបរួចមកហើយ អំពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា និងតារាសម្តែងលោក ថមមី ដែលក្រោយពីរៀបមង្គលការ និងសម្រាលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់រួចមក ឃេីញថាអ្នកទាំងពីររកស៊ីកាន់តែកាក់កប និងមានប្រជាប្រិយភាពខ្លាំងឡេីង បេីទោះបីជាការងារសិល្បៈមិនសូវមមាញឹកដូចមុននោះ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង សួស វីហ្សា រួមជាមួយស្វាមី បានដឹកដៃគ្នាទៅទិញគ្រឿងពេជ្រជាច្រើនឈុត បេីគិតពីតម្លៃវិញគឺអាចទិញផ្ទះល្វែងបានយ៉ាងស្កឹមស្កៃ ដែលមានចំនួនប្រមាណជាង ១០មុឺនដុល្លារឯណោះ។ យ៉ាងណាមិញ មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែលោក ថមមី បាននាំភរិយាមកទិញផ្ទះវីឡាទោលនិងផ្ទះល្វែងនៅបុរី ឡេង ណាវ៉ាត្រា បន្ថែមទៀត ទុកសម្រាប់ជាកាដូខែក្រោយជូនដល់កូនស្រីជាទីស្រលាញ់។
ក្នុងនោះដែរ លោក ថមមី បានសរសេររៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«ហេងហេង ថ្ងៃសុក្រ សុខសប្បាយ ចែចង់បានអីចែប្រាប់ប៊យ ឥឡូវដូចនិយាយមែន ថ្ងៃនេះមកទិញផ្ទះវីឡាទោលនិងផ្ទះល្វែងនៅបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A ជូនព្រះនាងតូចកូនស្រីរបស់ខ្ញុំ OunJenny ថង សាម៉ូលីណា សម្រាប់ជាការដូខែក្រោយ 09.10.2021 កូនស្រីពួកយើងខ្ញ៉ំអាយុ ១ខួប តែម៉ែប្រពន្ធហ្នឹងគឺចឹងម៉ង ទារម៉ែអាទារឪអាទារយាយអាទារតាអាទារ ទៀតហើយទាបានប៉ុន្មានល្វែងទៀតហើយ ប្រហែលជាខ្ញ៉ំត្រូវរត់ម៉ូតូឌុបវិញហើយ ជួយៗជិះផងម៉ូយៗអើយ អំបិលហើយលើកនេះ Sous Visa»។